×

ឱកាសលើកទីពីរ! ការវិលត្រឡប់របស់បេក្ខជនដែលត្រូវបានជម្រុះ

សប្ដាហ៍នេះ មានការភ្ញាក់ផ្អើលនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ នៅពេលដែលបេក្ខភាពដែលបានបាត់បង់អាវអៀមស កាលពីពេលកន្លងទៅ រួមមាន លក្ម្សី, ស្រីពេជ្រ, និង អាលីសា បានត្រឡប់ចូលក្នុងសមរភូមិប្រកួតវិញ។

អ្នកទាំងបី បានត្រឡប់មកវិញជាមួយនឹងទំនុកផ្លូវចិត្ត។ លក្ម្សី ដែលការចាកចេញក្នុងសប្ដាហ៍ទី១៩ បានធ្វើឱ្យទស្សនិកជនរំជើបរំជួល បានត្រឡប់មកវិញជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងស្ងៀមស្ងាត់។ ស្រីពេជ្រ ដែលត្រូវបានជម្រុះចេញកាលពីសប្ដាហ៍មុន បានត្រឡប់មកវិញដើម្បីបង្ហាញថា ខ្លួនស័ក្តិសមនឹងទទួលបានឱកាសជាលើកទីពីរ។ រីឯ អាលីសា បានចូលមកដោយត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមនឹងវិញ្ញាសាដែលមិននឹកស្មានដល់។

វិញ្ញាសាបកក្ដាមថ្ម ដែលទាមទារនូវការអត់ធ្មត់ បច្ចេកទេស និងការរក្សាភាពស្ងប់ស្ងាត់។ នេះមិនមែនជាវិញ្ញាសាធម្មតាមួយនោះទេ។ វាគឺជាឱកាសចុងក្រោយដើម្បីដណ្តើមយកអាវអៀមស ដែលនិមិត្តរូបនៃសិទ្ធិរបស់ពួកគេ នៅក្នុងការប្រកួត។

ការត្រឡប់មកវិញរបស់អ្នកទាំង៣ មិនត្រឹមតែបានដុតបញ្ឆេះការប្រកួតប្រជែងឡើងវិញនោះទេ ប៉ុន្តែវាក៏បានផ្លាស់ប្តូរបរិយាកាសនៅក្នុងផ្ទះបាយផងដែរ។

ទស្សនាសប្ដាហ៍ទី២១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង