×

MasterChef Cambodia សប្ដាហ៍ទី២១៖ ការប្រជែងដណ្តើមអាវអៀមស បន្តទៅការប្រកួតជាក្រុម

បន្ទាប់ពី ស្រីពេជ្រ ត្រូវបានជម្រុះចេញក្នុងវិញ្ញាសាបកក្ដាមថ្ម សមរភូមិសង្គ្រោះខ្លួនឯង បានបន្តសម្រាប់ លក្ម្សី និង អាលីសា ដោយអ្នកទាំងពីរ មានសិទ្ធិប្រកួតនៅក្នុងវិញ្ញាសាបន្ទាប់ ដែលជាការប្រកួតជាក្រុម ដើម្បីសម្រេចថាអ្នកណានឹងទទួលបានអាវអៀមសមកវិញ។

ការប្រកួតប្រជែងកាន់តែតានតឹងឡើង នៅពេលដែល លាងហាក់ និង វេជ្ជឌី ត្រូវបានតែងតាំងជាប្រធានក្រុម។ លាងហាក់ ដែលកំពុងមានសន្ទុះខ្លាំងពីការធ្វើបានល្អក្នុងវិញ្ញាសា Mystery Box និង Invention Test បានពោរពេញដោយទំនុកចិត្ត ខណៈ វេជ្ជឌី នៅតែស្វែងរកជ័យជម្នះជាក្រុមលើកដំបូងរបស់ខ្លួន ក្នុងនាមជាប្រធានក្រុម។

គួរឱ្យចាប់អារម្មណ៍ បេក្ខជនដែលត្រឡប់មកវិញ ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសក្រុមដោយខ្លួនឯង។ អាលីសា បានសម្រេចចិត្តចូលរួមជាមួយក្រុមពណ៌ខៀវរបស់ លាងហាក់ ខណៈដែល លក្ម្សី មិនមានជម្រើសអ្វីក្រៅពីចូលរួមនៅក្រុមពណ៌ក្រហមរបស់ វេជ្ជឌី ។

ទស្សនាសប្ដាហ៍ទី២១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង