
កញ្ញា បានទទួលសិទ្ធិផ្ដាច់មុខនៅក្នុងក្រុមពណ៌ខៀវ ក្នុងការរ៉ាប់រងធ្វើស៊ុប នៅក្នុងវិញ្ញាសាប្រកួតជាក្រុម ក្នុងសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤។
ជាលទ្ធផល «ស៊ុបកូនពពែ» ដ៏លេចធ្លោមួយចាន បានទទួលការពេញចិត្តពីគណៈកម្មការទាំង៣រូប។

ការបង្ហាញសមត្ថភាពលើនេះ ក៏បានរំឭកទស្សនិកជនថា កញ្ញា ជាបេក្ខនារី ដែលខ្លាំងម្នាក់ដែលធ្លាប់ឈ្នះ ប្រអប់អាថ៌កំបាំង (Mystery Box), វិញ្ញាសាម្ហូបច្នៃប្រឌិត (Invention Test), និង វិញ្ញាសាជាក្រុមរួចមកហើយ។

សប្ដាហ៍ទី២១ បានបង្ហាញថា កញ្ញា នៅតែជាបេក្ខនារីម្នាក់ ដែលមិនអាចមើលរំលងនៅក្នុងការប្រជែងពានរង្វាន់ MasterChef Cambodia នារដូវកាលនេះ។
ទស្សនាសប្ដាហ៍ទី២១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖