
ក្នុងសប្ដាហ៍ទី ២២ បេក្ខជន ចំរើន បូរ៉ា នៃកម្មវិធី MasterChef Cambodia បានឈានជើងចូលទៅក្នុងការប្រកួតប្រអប់អាថ៌កំបាំងចុងក្រោយនៃរដូវកាលទី៤ ដោយមានការរំពឹងទុកយ៉ាងខ្លាំង។
បូរ៉ា ជាបេក្ខជនដ៏ខ្លាំងក្លាម្នាក់ ដែលបានឈ្នះប្រអប់អាថ៌កំបាំងលើកដំបូងបង្អស់ ក្នុងរដូវកាលនេះ។ ប៉ុន្តែក្នុងសប្ដាហ៍នេះ បេក្ខជនដែលមកពីខេត្តក្រចេះរូបនេះ ត្រូវបានជម្រុះចេញពីកម្មវិធី ដោយសារតែកំហុសមួយ នៅក្នុងវិញ្ញាសាដ៏មានសម្ពាធ។


បូរ៉ា បានជ្រើសរើសគ្រឿងផ្សំចំនួន ៧មុខ ដើម្បីចម្អិនជាម្ហូបមួយចានដែលមានឈ្មោះថា ស្តេកត្រី ។ ប៉ុន្តែ គណៈកម្មការទាំង៣ នៃកម្មវិធី MasterChef Cambodia ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី បានរកឃើញថា សម្រាប់មុខម្ហូបនេះ បូរ៉ា ធ្លាប់ធ្វើម្ដងរួចមកហើយ កាលពីមុន។ ចំពោះបេក្ខជននៃកម្មវិធី MasterChef គណៈកម្មការតម្រូវឱ្យមានការច្នៃប្រឌិតម្ហូបប្លែកៗ មិនអាចយកម្ហូបដដែលៗមកចម្អិនបានឡើយ។

ភាពខ្វះខាតនៃការច្នៃប្រឌិត និងរសជាតិនេះ បានធ្វើឱ្យ បូរ៉ា ត្រូវបានជម្រុះចេញ ក្នុងនាមជាបេក្ខជន Top 8 របស់ផ្ទះបាយ MasterChef Cambodia រដូវកាលទី៤។
ទស្សនាសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖