×

កញ្ញា ឈានជើងចូលវិញ្ញាសាសម្ពាធចុងក្រោយ ជាមួយការប្រថុយមួយដែលបញ្ចប់ដំណើរក្នុងផ្ទះបាយ MasterChef Cambodia

បេក្ខនារី លីម កញ្ញា ដែលជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខនារីដែលមានសមត្ថភាពល្អប្រចាំរដូវកាល បានចូលរួមការប្រកួតប្រអប់អាថ៌កំបាំងចុងក្រោយក្នុងសប្ដាហ៍ទី២២ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤។

កញ្ញា បានឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំង វិញ្ញាសាច្នៃប្រឌិត និងវិញ្ញាសាជាក្រុម ដែលធ្វើឱ្យការចាកចេញរបស់នាងក្នុងវគ្គនេះ ទទួលការសោកស្ដាយជាខ្លាំងពីទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ។
កញ្ញាទទួលបានគ្រឿងផ្សំចំនួន ១២ មុខ ហើយបានជ្រើសរើសធ្វើម្ហូបដែលនាងមិនធ្លាប់ធ្វើពីមុនមក គឺ Ravioli អ៊ីតាលី។ ការសម្រេចចិត្តរបស់នាងបានធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើល ដោយសារពួកគេដឹងថាមុខម្ហូបនេះទាមទារពេលវេលាយូរដើម្បីធ្វើ។

ទោះបីជាយ៉ាងណា ការចម្អិន Ravioli របស់កញ្ញា មិនបានសម្រេចឡើយ។ គណៈកម្មការជេស៊ីកា បានកត់សម្គាល់ថា ម្ហូបនោះ មិនមែនជា Ravioli ដែលគាត់ធ្លាប់ញ៉ាំនោះទេ ។

ការចាកចេញរបស់ កញ្ញា គឺជាការចាកចេញមួយដែលគួរឱ្យរំជួលចិត្តបំផុត ព្រោះនាងជាបេក្ខនារីដែលរីកចម្រើន និងទទួលបានការសរសើរពីគណៈកម្មការជារឿយៗ។

ទស្សនាសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង