×

បេក្ខនារី MasterChef Cambodia សេង ច័ន្ទណាវី ឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំងពីរដងជាប់គ្នា

សមត្ថភាពរបស់បេក្ខនារីមកពីខេត្តកំពត សេង ច័ន្ទណាវី បានបន្តសន្ទុះកើនឡើង បន្ទាប់ពីឈ្នះនៅក្នុងការប្រកួតចម្អិនម្ហូប វិញ្ញាសា ប្រអប់អាថ៌កំបាំង ក្នុងសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ ជាមួយនឹងម្ហូប «បង្គារចំហុយ» ។

គណៈកម្មការរបស់ MasterChef Cambodia បានកោតសរសើរចំពោះទឹកដៃរបស់ ណាវី ដែលមានការកើនឡើងជាលំដាប់ក្នុងពេលមួយរយៈចុងក្រោយនេះ។ ជ័យជម្នះនេះគឺជាការឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំងលើកទីពីររបស់ ណាវី បន្ទាប់ពីជ័យជម្នះលើកដំបូងកាលពីសប្ដាហ៍ទី២០ ដោយនៅពេលនោះ ណាវី បានធ្វើ ស្ដេកបេះដូងគោ ។

ការឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំងចុងក្រោយប្រចាំរដូវកាលនេះ មានអត្ថន័យកាន់តែខ្លាំងក្លាថែមទៀត បញ្ជាក់ពីសមត្ថភាពរបស់ ណាវី ស្របពេលដែលការឃើញម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៤ កាន់តែខិតជិតមកដល់។

ទស្សនាសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង