×

MasterChef Cambodia សប្ដាហ៍ទី២២ វិញ្ញាសាទាយគ្រឿងផ្សំ១៩មុខ ជាការសាកល្បងញាណទាំង៣

ការប្រកួតកាន់តែតានតឹងឡើង នៅពេលដែលបេក្ខជនត្រូវប្រឈមមុខនឹងស៊ុបបន្លែអ៊ីតាលីមួយចាន ដែលផ្សំឡើងដោយគ្រឿងផ្សំខុសៗគ្នាចំនួន ១៩ មុខ។ វាជាការសាកល្បងដ៏ស្វិតស្វាញមួយទៅលើ ញាណរបស់បេក្ខជន តាមរយៈភ្នែក អណ្ដាត និងច្រមុះ ដោយមានពេលត្រឹមតែ ១៥ នាទី។

វិញ្ញាសានេះ បានដាក់សម្ពាធទៅលើបេក្ខជន ជាពិសេសបន្ទាប់ពីការប្រកួតជាច្រើនសប្តាហ៍ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង វិញ្ញាសាច្នៃប្រឌិត និងការប្រកួតចម្អិនអាហារដ៏តានតឹង ដែលបានជំរុញសមត្ថភាពរបស់ពួកគេ ក្នុងការស្គាល់រសជាតិ។ រាល់ការទាយត្រូវមួយមុខទទួលបានមួយពិន្ទុ ខណៈពេលដែលរាល់ការទាយខុសមួយមុខនឹងត្រូវដកមួយពិន្ទុ ដែលធ្វើឱ្យបេក្ខជននីមួយមាការប្រុងប្រយ័ត្ន។

វាគឺជាការប្រកួតជំនាញសុទ្ធសាធ គ្មានការចម្អិន គ្មានការរៀបចំដាក់ចាន គឺគ្រាន់តែប្រើប្រាស់ភាពស្ទាត់ជំនាញនៃញាណតែប៉ុណ្ណោះ។ ទៅទស្សនាសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង