
ក្នុងវិញ្ញាសាដ៏តានតឹងដែលត្រូវទាយគ្រឿងផ្សំ ១៩ មុខ យើងរកឃើញថា បេក្ខនារី ជូ រស្មី និង ឃន់ លីនណា បានយកឈ្នះលើបេក្ខជនដទៃទៀតដោយម្នាក់ៗរកបាន ១៤ ពិន្ទុ ដែលជាពិន្ទុខ្ពស់បំផុតក្នុងវគ្គនេះ។ កម្មវិធី MasterChef Cambodia សប្ដាហ៍នេះ បានបង្ហាញនូវវិញ្ញាសាថ្មី ដែលតម្រូវឱ្យគ្រប់គ្នាធ្វើការ ភ្លក្ស ហិត និងមើល ស៊ុបបន្លែបែបបស្ចឹមប្រទេសមួយប្រភេទ។
ការទស្សន៍ទាយរបស់ រស្មី និង លីនណា បានទទួលការកោតសរសើរពីគណៈកម្មការ ធ្វើឱ្យបេក្ខនារីទាំងពីរទទួលបានសុវត្ថិភាពភ្លាមៗ។ សម្រាប់ លីនណា ដែលធ្លាប់បញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យ សមិទ្ធផលនេះបានបញ្ជាក់ជាថ្មីពីសមត្ថភាពរបស់នាង។ ចំណែក រស្មី ទោះបីជាធ្លាប់ឈរនៅមាត់ជ្រោះជាញឹកញាប់ក្ដី ក៏លើកនេះបានបង្ហាញថា ខ្លួនជាបេក្ខភាពដែលមិនអាចរំលងបានឡើយ។
ភាពលេចធ្លោរបស់អ្នកទាំងពីរ ក្នុងវិញ្ញាសាដែលផ្អែកលើជំនាញនេះ បានធ្វើឱ្យពួកគេទទួលបានកន្លែងសវុត្ថិភាព និងក្លាយជាបេក្ខភាព Top 6 មុនគេ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។
ទៅទស្សនាសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖