×

ការចងចាំដ៏អស្ចារ្យរបស់កញ្ញា ដណ្ដើមបាន ១២ ពិន្ទុ ឈ្នះលើបេក្ខជនដទៃទៀតក្រោមសម្ពាធ

ទោះបីជាគ្មានប៊ិច និងក្រដាសក៏ដោយ កញ្ញាបានបង្ហាញសមត្ថភាពដ៏ខ្លាំងមួយក្នុងការទាយគ្រឿងផ្សំ ១៩ មុខ ដោយរកបាន ១២ ពិន្ទុយ៉ាងគួរឱ្យស្ងើចសរសើរ ដែលជាលទ្ធផលធ្វើឱ្យគណៈកម្មការ និងបេក្ខជនផ្សេងទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី ណាវី បានដាក់សម្ពាធលើកញ្ញា។

សមត្ថភាពរបស់កញ្ញាក្នុងការចងចាំ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការយល់ដឹងអំពីគ្រឿងផ្សំ។ កញ្ញាបានយកឈ្នះលើបេក្ខជនដែលទទួលបានប៊ិច និងក្រដាស ដើម្បីកត់ត្រាគ្រឿងផ្សំក្នុងរយៈពេល ១៥នាទី។ ជាលទ្ធផល កញ្ញា យកឈ្នះលើអាលីសា បូរ៉ា ម៉ៃឡាង និងលាងហាក់។

ទោះបីជាកញ្ញា មិនទទួលបានពិន្ទុខ្ពស់ជាងគេក៏ដោយ ក៏ប៉ុន្តែ ១២ ពិន្ទុដែលរកបានដោយសារការចងចាំសុទ្ធសាធ បានបង្ហាញពីភាពឆ្នើម និងភាពរឹងប៉ឹងនៃស្មារតីនៅក្នុងសប្ដាហ៍ទី២២។

ទៅទស្សនាសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង