×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម៉ៃឡាង ឈានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកបដោយភាពមោះមុត និងក្លាហាន

បេក្ខនារី វន្នី ម៉ៃឡាង បានឈានជើងចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធី MasterChef Cambodia រដូវកាលទី ៤ ដោយមិនត្រឹមតែនាំមកនូវទំនុកចិត្តប៉ុណ្ណោះទេ ថែមទាំងនាំមកនូវរឿងរ៉ាវនៃការតស៊ូដ៏ស្វិតស្វាញបំផុតមួយប្រចាំរដូវកាលនេះ។

នៅក្នុងវិញ្ញាសាទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ម៉ៃឡាង បានបង្ហាញមុខម្ហូប សាច់គោរុំ សម្រាប់ជាម្ហូបក្នុងភោជនីយដ្ឋានរបស់ខ្លួន។ គណៈកម្មការយល់ឃើញថាការកំណត់តម្លៃរបស់ម្ហួបនេះខ្ពស់ពេក ហើយការតុបតែងនៅមានកម្រិត។ ទោះជាយ៉ាងណាក៏ដោយ ម៉ៃឡាង នៅតែបន្តដំណើរទៅមុខដោយការតាំងចិត្ត។ ប៉ុន្តែ នៅពេលដែលទទួលបាន ត្រីតុកកែ នៅក្នុងវិញ្ញាសាប្រកួតប្រជែងបន្ទាប់ ម៉ៃឡាង បានក្លាយជាបេក្ខជនទីមួយ ដែលត្រូវជម្រុះចេញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កំហុសបច្ចេកទេសបានកើតឡើងម្ដងទៀត។ ត្រីរបស់ ម៉ៃឡាង នៅឆៅផង និងប្រៃខ្លាំងផង ដែលជាកំហុសពីរផ្ទួនគ្នាយ៉ាងគួរឱ្យសោកស្ដាយបំផុតនៅក្នុងពេលដ៏សំខាន់នេះ។ បន្ទាប់ពីឆ្លងកាត់រដូវកាលដែលពោរពេញដោយការតស៊ូ ដំណើររបស់ ម៉ៃឡាង បានបញ្ចប់នៅត្រឹមនេះ។

ម៉ៃឡាង ចាកចេញពីផ្ទះបាយ MasterChef មិនមែនក្នុងនាមជាអ្នកបរាជ័យនោះទេ ប៉ុន្តែជានិមិត្តរូបនៃភាពអត់ធ្មត់ សេចក្ដីក្លាហាន និងការតាំងចិត្តដ៏មោះមុត ដែលបាននាំនាងឱ្យមកដល់វគ្គ ៤ នាក់ចុងក្រោយនេះ។

ទស្សនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង