×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លីនណា ត្រូវបញ្ចប់ដំណើរនៅវគ្គចុងក្រោយ ខណៈ លាងហាក់ និង ណាវី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី MasterChef Cambodia រដូវកាលទី៤

ម្ហូបរបស់លីនណា នៅក្នុងវិញ្ញាសាទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សាច់មាន់រុំ

ដំណើររបស់បេក្ខនារី ឃន់ លីនណា ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៤ បានឈានដល់ទីបញ្ចប់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាពេលមួយដ៏តានតឹង។ ភាពហ្មត់ចត់ ការរក្សាអារម្មណ៍បានល្អ និងការរីកចម្រើនជាលំដាប់ បាននាំបេក្ខនារីរូបនេះមកដល់សប្តាហ៍ទី ២៤ នេះយ៉ាងជឿជាក់ ក្នុងនាមជាបេក្ខជនដែលមានសង្ឃឹមខ្ពស់ថានឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។

នៅក្នុងវិញ្ញាសាកាត់សេចក្ដីចុងក្រោយ បេក្ខជនទាំង ៣ រូបដែលនៅសល់ ត្រូវប្រឈមមុខនឹងគ្រឿងផ្សំដ៏មានតម្លៃគឺ ក្ដាមអាឡាស្កា (Alaska King Crab) ដែលជាការសាកល្បងទៅលើភាពផ្ចិតផ្ចង់ ពេលវេលា និងតុល្យភាពរសជាតិ។ លីនណា បានអនុវត្តវិញ្ញាសានេះតាមក្បួនខ្នាត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលម្ហូបទៅដល់មុខគណៈកម្មការ សាច់ក្ដាមរបស់នាងត្រូវបានវាយតម្លៃផ្សេងគ្នា ហើយរសជាតិជារួម មានភាពសមញ្ញសម្រាប់វគ្គដ៏សំខាន់នេះទេ។

ខណៈបេក្ខនារី សេង ច័ន្ទណាវី និង លាវ លាងហាក់ ធ្វើបានល្អជាងបន្តិច បានទទួលសិទ្ធិចូលរួមវគ្គផ្ដាច់ព្រ័ត្រ លីនណាត្រូវបានដើរចេញនៅត្រឹមវិញ្ញាសានេះ។

លីនណា ចាកចេញពីផ្ទះបាយ MasterChef ដោយទទួលបានចំពោះដឹងជាច្រើនក្នុងការចម្អិន ហើយនឹងបន្តដើរនៅលើវិថីនៃវិស័យម្ហូបអាហារនេះ នៅក្នុងអាជីពរបស់ខ្លួនផងដែរ។

ទស្សនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង