×

ខ្មែរជួយខ្មែរ! ម្ចាស់ពាន MasterChef លោក ឃួន សំអន ចម្អិនអាហារផ្ដល់ជូនដល់ជនភៀសសឹក

បន្ទាយមានជ័យ៖ លោក ឃួន សំអន ដែលជាម្ចាស់ពានរង្វាន់កម្មវិធី MasterChef Cambodia រដូវកាលទី ៣ របស់ស្ថានីយទូរទស្សន៍ CTN បានបង្ហាញទឹកចិត្តសប្បុរសធម៌របស់ខ្លួន ដោយបានចុះទៅធ្វើម្ហូបចែកជូនជនភៀសសឹក ដែលកំពុងជ្រកកោននៅក្នុងវត្តមួយកន្លែង ក្នុងខេត្តបន្ទាយមានជ័យ។

ខណៈដែលស្ថានការណ៍តានតឹងនៅតាមព្រំដែន បានបង្ខំឱ្យប្រជាជនជាច្រើនត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ ក្នុងស្ថានភាពនេះ អំពើសប្បុរសរបស់សំអន បានក្លាយជាប្រភពនៃភាពកក់ក្តៅ និងក្ដីសង្ឃឹមសម្រាប់អ្នកដែលកំពុងជួបវិបត្តិ។

សង្កេតឃើញថា ក្រៅពីសំអន បេក្ខជន MasterChef មួយចំនួនទៀត រួមទាំងសប្បុរសជននានា ក៏បានចូលរួមនិងបង្កើតមូលនិធិដើម្បីជួយដល់ជនភៀសសឹក នៅតាមបណ្តាខេត្តផ្សេងៗ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ជាស្បៀងអាហារ សម្ភារៈចាំបាច់ និងថ្នាំសង្កូវផ្សេងៗ។ នេះជាការរួមកម្លាំងសាមគ្គីនៅទូទាំងប្រទេស ដើម្បីជួយដល់គ្រួសារដែលបានភៀសខ្លួន ដែលសបញ្ជាក់ឱ្យឃើញថា សាមគ្គីភាព គឺជាកម្លាំងដ៏រឹងមាំបំផុតរបស់កម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង