×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ដើម្បីជាតិ និងកងទ័ពជួរមុខ! នៅព្រឹកថ្ងៃទី១៦ ធ្នូនេះ ក្រុមសិល្បករ និងមហាជនបានរួមកម្លាំងគ្នាយ៉ាងសស្រាក់សស្រាំនៅស្ដង់ Royal One និងក្រុមហ៊ុន សែលកាត

ភ្នំពេញ៖ សិល្បករ-សិល្បការិនី មកពីសមាគមសិល្បករខ្មែរ រួមជាមួយប្រជាពលរដ្ឋ កំពុងមមាញឹកវេចខ្ចប់ស្បៀង និងសម្ភារៈជំនួយនៅទីតាំងធំៗពីរ គឺនៅស្ដង់ Royal One ស្តុបកាណាឌីយ៉ា ច្រមុះជ្រូកជិតអតីតប៉ុស្តិ៍លេខ៣ ចាស់ និងនៅក្រុមហ៊ុន សែលកាត ក្បែរវិមានឯករាជ្យ។ អំណោយទាំងនេះ នឹងត្រូវបញ្ជូនជាបន្ទាន់ទៅកាន់កងទ័ពជួរមុខ និងជនភៀសសឹក ខណៈដែលស្ថានភាពឈ្លានពានពីសំណាក់ទាហានថៃមកលើទឹកដីកម្ពុជានៅតែបន្តកើតមាន។

ក្រុមការងារ មកពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ធនាគារ វីង CBS សែលកាត) និងសិល្បករ-សិល្បការិនី មកពីសមាគមសិល្បករខ្មែរ រៀបចំវេចខ្ចប់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចម្រុះ ដូចជា ភួយ, ក្រម៉ា, សារ៉ុង, ច្រាសដុះធ្មេញ, ថ្នាំដុះធ្មេញ, ប្រេងកូឡា, សាប៊ូ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មីជាតិ, អង្ករ, ត្រីងៀត និងដាច់ក្រក ដើម្បីនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹក នៅជំរំសុវត្ថិភាព និងបងៗវីរកងទ័ព ដែលកំពុងតែប្រយុទ្ធតតាំងជាមួយសត្រូវឈានពានថៃផងដែរ។

កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារកៀរគរថវិកានៅស្តង់មូលនិធិជនភៀសសឹក ដែលមានទីតាំងស្ថិតនៅ Royal One ស្តុបកាណាឌីយ៉ា ច្រមុះជ្រូកជិតអតីតប៉ុស្តិ៍លេខ៣ ចាស់ និងនៅទីតាំងមួយកន្លែងទៀត ស្ថិតនៅមុខក្រុមហ៊ុន សែលកាត ក្បែរវិមានឯករាជ្យ ក្នុងគោលបំណងដើម្បីរៀបចំកៀរគរមូលនិធិពីមហាជន ដើម្បីយកទៅជួយជនភៀសសឹកជាបន្ទាន់។

សូមបញ្ជាក់ថា ការវេចខ្ចប់នេះ បានរៀបនៅព្រឹកថ្ងៃអង្គារ ទី១៦ នេះ ចាប់ពីម៉ោង ៩ព្រឹក តទៅ នៅ Royal One ស្តុបកាណាឌីយ៉ា អតីតប៉ុស្តិ៍លេខ ៣ចាស់ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងកំណើនជនភៀសសឹក និងតម្រូវចាំបាច់នៅជំរំភៀសសឹក។ សូមបងប្អូនសិល្បករ និងមហាជនគ្រប់មជ្ឈដ្ឋានចូលរួមជួយឱ្យបានច្រើនកុះករ៕

ដោយ CBS Digital


     

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង