×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ឱកាសចុងក្រោយ! កុំឲ្យក្តីស្រមៃរបស់កូនអ្នកកន្លងផុត Junior MasterChef Cambodia មកដល់ទីតាំងទី៤

ឱកាសចុងក្រោយបានមកដល់ហើយ! កម្មវិធី Junior MasterChef Cambodia Season 1 បន្តដំណើរទៅកាន់ ទីតាំងទី៤ (ទីតាំងចុងក្រោយ) នៅ ផ្សារទំនើប Noro Lane នៅថ្ងៃទី ១៨–១៩ ខែមេសា ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច។

ក្រោយពីការចូលរួមយ៉ាងសកម្ម និងភាពជោគជ័យនៅទីតាំងមុនៗ ការប្រកួតកាន់តែក្តៅគគុក និងពោរពេញដោយទេពកោសល្យពីកុមារជាច្រើន។ នេះជាឱកាសចុងក្រោយសម្រាប់ប្អូនៗអាយុចន្លោះពី ៨ ដល់ ១៣ ឆ្នាំ ដែលស្រលាញ់ការធ្វើម្ហូប មកបង្ហាញសមត្ថភាព និងបំពេញក្តីស្រមៃរបស់ខ្លួនលើឆាក MasterChef។

ដឹកដៃកូនៗមកសាកល្បងឥឡូវនេះ!

គ្រាន់តែយកម្ហូបដែលប្អូនៗធ្វើដោយខ្លួនឯង មកបង្ហាញជូនគណៈកម្មការ អ្នកអាចក្លាយជាបេក្ខជនមួយក្នុងចំណោម “Little Chef” ដែលឈានទៅវគ្គបន្ទាប់។

កម្មវិធីនេះ មិនត្រឹមតែជាការប្រកួតទេ ប៉ុន្តែជាវេទិកាដ៏មានតម្លៃសម្រាប់កុមារជំនាន់ថ្មី ក្នុងការបង្ហាញសមត្ថភាព អភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ពិត។

កម្មវិធីលំដាប់ពិភពលោកនេះ នាំមកជូនដោយ Khmer Beverages ដោយមានការគាំទ្រពី Cambodia Water និង ធនាគារ ជីប ម៉ុង ក្នុងគោលបំណងបង្កើតឱកាសសម្រាប់កុមារកម្ពុជា។

ការចូលរួមគឺ ឥតគិតថ្លៃ ហើយក្រុមការងារនឹងជួយណែនាំគ្រប់ជំហាន ដើម្បីឱ្យឪពុកម្តាយ និងកូនៗមានភាពងាយស្រួលក្នុងការចូលរួម។

👨‍👩‍👧 សម្រាប់ឪពុកម្តាយ នេះគឺជាឱកាសចុងក្រោយក្នុងការគាំទ្រក្តីស្រមៃរបស់កូនៗ

👉 ប្រសិនបើកូនអ្នកស្រលាញ់ធ្វើម្ហូប កុំឲ្យឱកាសនេះកន្លងផុត!

👉 ជួបគ្នានៅផ្សារទំនើប Noro Lane ថ្ងៃទី ១៨–១៩ ខែមេសា ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច

Junior MasterChef Cambodia Season 1

“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”

📌 ឯកសារត្រូវត្រៀម៖

• Mobile App ធនាគារ ជីប ម៉ុង

• អត្តសញ្ញាណប័ណ្ណ ឬ Passport (ឪពុកម្តាយ)

• សំបុត្រកំណើតកូន

📲 ដាក់ពាក្យឥឡូវនេះ (Scan QR Code)

ទីតាំងផ្សារទំនើប Noro Lane ៖ https://maps.app.goo.gl/Xfg8nW1ktHJUixDs8?g_st=ic

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង