
សិង្ហបុរី៖ ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មធំជាងគេ និងមានភាពចម្រុះបំផុតមួយរបស់កម្ពុជា និងក្រុមហ៊ុន Greenlyzer ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នៅថ្ងៃទី ១៧ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MOA) ដ៏សំខាន់មួយ ដើម្បីពន្លឿនការដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយថាមពលអ៊ីដ្រូសែនបៃតងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងអាស៊ាន។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅក្នុងប្រទេសសិង្ហបុរី ដោយមានថ្នាក់ដឹកនាំសំខាន់ៗមកពីភាគីទាំងពីរចូលរួម ក្នុងនោះរួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group, លោកបណ្ឌិត Bo Bai ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល និងជាសហស្ថាបនិកនៃ Alpha Ladder Group, លោកស្រី Tin Pei Ling សហប្រធានក្រុមហ៊ុន Alpha Ladder Group និងលោកបណ្ឌិត Huang Kuan អគ្គនាយកក្រុមហ៊ុន Greenlyzer និងជាប្រធាន Digital Green Group។ ក្រុមហ៊ុន Greenlyzer គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alpha Ladder Group (“Alpha Ladder”)។
Greenlyzer គឺជាក្រុមហ៊ុនសកលថ្មីដ៏មានសក្តានុពល ដែលកំពុងអភិវឌ្ឍប្រព័ន្ធថាមពលជំនាន់ថ្មីនៅចំណុចប្រសព្វរវាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងវិស័យថាមពល។ ជាមួយនឹងតម្រូវការកើនឡើងសម្រាប់ថាមពលប្រកបដោយនិរន្តរភាព ដើម្បីផ្គត់ផ្គង់ដល់ AI កម្រិតខ្ពស់ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន ខណៈដែលបណ្តាញអគ្គិសនីបែបប្រពៃណីកំពុងប្រឈមនឹងសម្ពាធនោះ ក្រុមហ៊ុនបានបង្កើតប្រព័ន្ធបច្ចេកវិទ្យា Green Moving Grid (GMG) ដែលអាចបម្លែងអ៊ីដ្រូសែនទៅជាថាមពលមានស្ថេរភាព សុវត្ថិភាព និងអាចបត់បែនបាន ដើម្បីផ្គត់ផ្គង់អគ្គិសនីទៅកាន់ទីតាំងសំខាន់ៗ ដូចជា មជ្ឈមណ្ឌលទិន្នន័យ រោងចក្រឧស្សាហកម្ម រហូតដល់តំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះដោយគ្រោះមហន្តរាយ។
បច្ចេកវិទ្យាស្នូលរបស់វា គឺ Alpha Energy System ខណៈដែល AI ត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យប្រព័ន្ធដំណើរការបានប្រសើរឡើងក្នុងពេលជាក់ស្តែង។
ភាពជាដៃគូនេះ នឹងសិក្សាអំពីឱកាសសាកល្បងដាក់ឲ្យប្រើប្រាស់ GMG និងនវានុវត្តន៍ផ្សេងៗផ្អែកលើអ៊ីដ្រូសែនបៃតង ដើម្បីបង្ហាញពីវិធីអនុវត្តជាក់ស្តែង សម្រាប់ការផលិត និងប្រើប្រាស់អ៊ីដ្រូសែនបៃតងនៅក្នុងស្រុក ក្នុងទ្រង់ទ្រាយធំ។
កិច្ចសហការនេះ ក៏ជួយពង្រឹងតួនាទីរបស់សិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលនវានុវត្តន៍បៃតងសម្រាប់អាស៊ាន ជាពិសេសនៅពេលដែលសិង្ហបុរីត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៧។ ក្នុងពេលដូចគ្នានេះ វាក៏បង្ហាញពីបំណងរបស់កម្ពុជា ក្នុងការក្លាយជាចំណុចតភ្ជាប់ ដ៏សំខាន់ដែលកំពុងរីកចម្រើននៅក្នុងសេដ្ឋកិច្ចបៃតង និងឌីជីថលនៅអាស៊ានផងដែរ។
លោកស្រី Tin Pei Ling សហប្រធានក្រុមហ៊ុន Alpha Ladder Group មានប្រសាសន៍ថា៖ «ការរង្គោះរង្គើថាមពលនាពេលថ្មីៗនេះ ដែលបណ្តាលមកពីជម្លោះនៅអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រ និងភាពរស់រាននៃថាមពល។ បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឥឡូវនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ព្រោះវានឹងពង្រឹងសន្តិសុខថាមពលក្នុងតំបន់ និងធ្វើឱ្យប្រភពផ្គត់ផ្គង់មានភាពចម្រុះ។ ហេតុដូច្នេះ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុន Royal Group ក្នុងគ្រាដ៏សំខាន់នេះ។ តាមរយៈការទាញយកថាមពលប្រកបដោយនិរន្តរភាពរបស់កម្ពុជា និងបញ្ជូនវាទៅកាន់កន្លែងដែលត្រូវការតាមរយៈ Green Moving Grid យើងអាចជួយដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនាំយកថាមពលទៅកាន់តំបន់ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់។ យើងមើលឃើញថា នេះគឺជាការស្របគ្នាយ៉ាងខ្លាំងជាមួយនឹងចក្ខុវិស័យរយៈពេលវែងរបស់អាស៊ានសម្រាប់បណ្តាញអគ្គិសនី APG ដែលតភ្ជាប់គ្នា។»
លោកបណ្ឌិត Huang Kuan អគ្គនាយកក្រុមហ៊ុន Greenlyzer មានឲ្យដឹងថា៖ «អាស៊ីអាគ្នេយ៍ស្ថិតក្នុងចំណុចរបត់ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរថាមពល។ ឧស្សាហូបនីយកម្មយ៉ាងលឿនរបស់តំបន់ និងការពង្រីកសេដ្ឋកិច្ចឌីជីថល កំពុងធ្វើឱ្យគម្លាតរវាងលទ្ធភាពទទួលបានថាមពលស្អាត និងតម្រូវការកាន់តែរីកធំឡើងក្នុងល្បឿនយ៉ាងលឿន។ បច្ចេកវិទ្យា Green Moving Grid របស់យើង ផ្តល់នូវស្រទាប់បន្ថែមជំនួយជំនាន់ក្រោយដល់បណ្តាញអគ្គិសនីធម្មតា ដោយផ្អែកលើអ៊ីដ្រូសែនបៃតង ដែលមានភាពរហ័ស និងមានភាពបត់បែនជាងមុនក្នុងការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់។»
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group មានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញនវានុវត្តន៍ថាមពលស្អាត។ ក្នុងនាមជាក្រុមហ៊ុនពហុផលិតផលដែលមានអាជីវកម្មចម្រុះបំផុតរបស់កម្ពុជា យើងនាំមកនូវបណ្តាញទំនាក់ទំនងដ៏ទូលំទូលាយ និងវិសាលភាពប្រតិបត្តិការរបស់យើង រួមជាមួយបច្ចេកវិទ្យាឈានមុខគេរបស់ Greenlyzer ដើម្បីពន្លឿនការទទួលយកអ៊ីដ្រូសែនបៃតង និងបង្កើតគំរូថ្មីនៃការផលិតថាមពលប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលដែលត្រៀមរួចជាស្រេចសម្រាប់អនាគត ដែលគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជា និងរួមចំណែកដល់ភាពធន់នៃថាមពលរយៈពេលវែងរបស់តំបន់។»
កិច្ចព្រមព្រៀង (MOA) នេះ ក៏ជួយបំពេញបន្ថែមលើកិច្ចសហការផ្សេងៗដែលកំពុងដំណើរការរវាងក្រុមហ៊ុន Alpha Ladder Group និង Royal Group ផងដែរ។ ក្នុងនោះរួមមាន កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុន MetaComp Pte. Ltd. ដែលជាអ្នកត្រួសត្រាយផ្លូវនៅអាស៊ីក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល Web2.5 ដែលភ្ជាប់សមត្ថភាពរវាងប្រាក់រូបិយប័ណ្ណផ្លូវការ (fiat) និងប្រាក់ឌីជីថលប្រភេទ stablecoin សម្រាប់ការទូទាត់ ការគ្រប់គ្រងសាច់ប្រាក់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ និងធនាគារ Wing Bank (Cambodia) Plc ដែលកំពុងរួមគ្នាស្វែងរកដំណោះស្រាយការទូទាត់ឌីជីថលឆ្លងដែនរវាងសិង្ហបុរី និងកម្ពុជា ដោយប្រើប្រាស់បណ្តាញ StableX របស់ MetaComp៕
****
Greenlyzer and Royal Group Forge Strategic Collaboration to Advance Clean Energy
Across ASEAN
Partnership unites Singapore’s green innovation with one of Cambodia’s largest conglomerates
to accelerate regional energy resilience
SINGAPORE, 17 April 2026 — Greenlyzer, a Singapore-headquartered deep tech company,
and Royal Group, one of Cambodia’s largest and most diversified business conglomerates,
have today announced the signing of a landmark Memorandum of Agreement (MOA) to
accelerate the deployment of green hydrogen energy solutions in Cambodia and across
ASEAN.
The agreement was signed at a ceremony in Singapore, with attendees including Dr Bo Bai,
Group Executive Chairman & Co-Founder, Alpha Ladder Group; Ms Tin Pei Ling, Co-
President, Alpha Ladder Group; Dr Huang Kuan, Chief Executive Officer of Greenlyzer
and Head of Digital Green Group; and Neak Oknha Kith Meng, Chairman & CEO of The
Royal Group. Greenlyzer is a subsidiary of Alpha Ladder Group (“Alpha Ladder”).
Greenlyzer is a dynamic new global company developing a next-generation energy system at
the intersection of AI and energy. With a growing need for sustainable energy to power
advanced AI and growing digital economies, and traditional grids facing strain, Greenlyzer’s
Green Moving Grid (GMG) converts hydrogen into reliable, secure, and configurable energy to
deliver power to mission-critical locations and applications — from data centers and industrial
facilities to remote and disaster-prone locations. Its proprietary technology, the Alpha Energy
System, sits at its heart, and AI helps to optimize operations in real time.
The partnership will explore pilot deployment opportunities for the GMG, as well as other green
hydrogen-based innovations to demonstrate real-world pathways for scalable, locally-produced
green hydrogen.
The partnership directly reinforces Singapore’s position as a green innovation hub for Southeast
Asia, which is timely as Singapore prepares to chair ASEAN in 2027. It further highlights
Cambodia’s intentions as a growing node in ASEAN’s green and digital economy.
Tin Pei Ling, Group Co-President of Alpha Ladder, said: “The recent energy shock from the
Iran conflict underscores energy’s strategic and existential importance. The ASEAN Power Grid
is now more pertinent than ever as it will strengthen regional energy security and diversify
supply. Hence, we are very pleased to partner with the Royal Group at this pivotal moment. By
harnessing Cambodia’s sustainable energy and delivering it to where it is needed via the Green
Moving Grid, we can help address physical infrastructure gaps and bring power to underserved
areas. We see this as a strong alignment with ASEAN’s long-term vision of an interconnected
APG.”
Dr. Huang Kuan, Chief Executive Officer of Greenlyzer, said: “Southeast Asia stands at a
pivotal moment in its energy transition. The region’s rapid industrialization and expanding digital
economy is widening the gap between clean energy availability and demand at a rapid pace.
Our Green Moving Grid offers a next-generation, augmentative layer to the conventional grid
anchored in green hydrogen that faster and more flexible to develop and deploy.”
Neak Oknha Kith Meng, Chairman & CEO of The Royal Group, said: “This partnership
underscores our commitment to advancing clean energy innovation. As Cambodia’s most
diversified business conglomerate, we bring the breadth of our network and operational reach
alongside Greenlyzer’s cutting-edge technology to accelerate the adoption of green hydrogen
and establish new models of sustainable power generation. This initiative represents an
important step toward building future-ready energy infrastructure that supports Cambodia’s
growth and contributes to the region’s long-term energy resilience.”
This MOA further complements other ongoing partnerships between Alpha Ladder Group and
Royal Group. This includes a close working relationship between MetaComp Pte. Ltd., Asia’s
pioneer in unified Web2.5 digital financial solutions bridging fiat and stablecoin capabilities
across payments, treasury, and wealth management, and Wing Bank (Cambodia) Plc, which
together are exploring cross-border digital payment solutions between Singapore and
Cambodia, leveraging MetaComp’s StableX Network.
About Greenlyzer
Greenlyzer is a Singapore-based deep tech company developing a next-generation energy
system at the intersection of AI and energy. In an era of advanced AI and fast-paced urban
development, the need for sustainable energy has never been more urgent. Traditional grids
take years to build and lack the flexibility and reach required for today’s digital economies.
Greenlyzer’s Green Moving Grid (GMG) offers a viable solution.
GMG converts hydrogen into reliable, secure, and configurable energy to deliver power to
mission-critical locations and applications from AI data centers to remote rescue operations.
Optimized in real time, with AI, it turns intelligence into action.
The Alpha Energy System sits at the heart of this solution, with more than 40 patents, including
an Anion Exchange Membrane technology that combines industry-leading energy efficiency with
a long lifetime demonstrated by the longest record of durability tests in real operations. It
delivers green, sustainable, and reliable energy to advanced systems, wherever they are.
Find out more: www.greenlyzer.com/
About Royal Group of Companies
Royal Group is one of Cambodia’s largest conglomerates, with interests in a wide range of
industries including banking & finance, insurance, energy generation, telecommunications,
transport, media & entertainment, property development, hotels & resorts, education, and
Healthcare.
The company is a strategic investment gateway to Cambodia with a history of successful
market-leading partnerships with investors and offers investment potential in one of the fastest
growing free-market economies in the Mekong Region of Asia.
Royal Group, please visit: www.royalgroup.com.kh
Media Contacts
Sandpiper for Greenlyzer
Ms. Kelly Johnston, Global Chief Operating Officer, Sandpiper
kelly.johnston@sandpipercomms.com
Mr. Sam Tan, Senior Account Manager, Sandpiper
sam.tan@sandpipercomms.com
Royal Group
Mr. Paul Clements, Group Chief of Staff and VP Group Strategy and Investments.
paul.clements@royalgroup.com.kh




