
ការរង់ចាំដ៏រំភើបបានមកដល់ហើយ! បន្ទាប់ពីបានធ្វើដំណើរស្វែងរក ចុងភៅតូចៗដ៏ឆ្លាត និងគួរឱ្យស្រឡាញ់ ដែលមានទេពកោសល្យនៅទូទាំងប្រទេស ពេលនេះកម្មវិធី Junior MasterChef Cambodia រដូវកាលទី ១ បានបើកទ្វារផ្ទះបាយដ៏ធំសម្បើមរបស់ខ្លួន ដើម្បីស្វាគមន៍ Little Chefs ទាំង ៤០ រូបជាផ្លូវការហើយ!
ប្អូនៗម្នាក់ៗមិនត្រឹមតែនាំមកនូវភាពក្លាហាន និងស្នាមញញឹមដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានក្ដីស្រឡាញ់ពេញបេះដូងក្នុងការធ្វើម្ហូប ដើម្បីមកបង្ហាញឱ្យឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេនៅលើឆាកដ៏ធំមួយនេះ។

Little Chef ទាំង ៤០ រូប បានធ្វើដំណើរមកពីគ្រប់ទិសទី ទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដូចជាខេត្តតាកែវ កណ្ដាល និងបន្ទាយមានជ័យជាដើម។ សម្រាប់ពួកគេ ការបានឈរនៅក្នុងផ្ទះបាយ Junior MasterChef គឺជាការផ្សងព្រេងដ៏រំភើបមួយ ដើម្បីដេញតាមក្ដីស្រមៃឆ្ពោះទៅរកតំណែង ម្ចាស់ជើងឯក Junior MasterChef Cambodia ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា!
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

តើប្អូនៗរូបណាខ្លះ នឹងអាចដណ្ដើមបាន “អៀមស” ជាដំបូងគេបង្អស់? ហើយតើមុខម្ហូបរបស់ចុងភៅតូចៗយើង នឹងធ្វើឱ្យគណៈកម្មការភ្ញាក់ផ្អើល និងលាន់មាត់សរសើរកម្រិតណា? ទស្សនាភាគដំបូង និងតាមដានព័ត៌មានថ្មីៗពីភាពក្រមិចក្រមើមរបស់ Little Chef នៅ Facebook Page ដូចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
