×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

តស់! មកជួបជាមួយ Chef កិត្តិយសទាំង ៤ រូប និងវិញ្ញាសាដំបូងសម្រាប់ Little Chefs ទាំង ៤០ រូប ក្នុងកម្មវិធី Junior MasterChef Cambodia

ភាពរំភើបបានចាប់ផ្ដើមហើយ! ផ្ទះបាយ Junior MasterChef Cambodia កាន់តែពិសេសទ្វេដង នៅពេលដែល Chef កិត្តិយស ដ៏ចំណានចំនួន ៤ រូប មកពីវិទ្យាស្ថាន PIE (Professional Institute of Excellence) បានផ្ដល់កិត្តិយសអញ្ជើញមកកាន់ផ្ទះបាយដ៏ធំសម្បើមនេះ ដើម្បីមកបង្ហាញវិញ្ញាសាដំបូងបង្អស់ដល់ Little Chefs របស់យើង។

អ្វីដែលកាន់តែពិសេសនោះ Chef កិត្តិយសដែលមានជាជំនាញនៅក្នុងវិស័យម្ហូបអាហារ ម្នាក់ៗ បាននាំយកគ្រឿងផ្សំអាថ៌កំបាំងម្នាក់មួយមុខ ដើម្បីទុកជាកាដូសាកល្បងថ្វីដៃ និងភាពវៃឆ្លាតរបស់ Little Chefs យើងក្នុងការចម្អិនម្ហូប។

ការប្រកួតនេះ មិនត្រឹមតែវាស់ស្ទង់រសជាតិម្ហូបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសាលារៀនដ៏អស្ចារ្យមួយ ដែលអនុញ្ញាតឱ្យប្អូនៗបានរៀនសូត្រពីរបៀបជ្រើសរើសគ្រឿងផ្សំ និងបច្ចេកទេសចម្អិនម្ហូបដ៏ត្រឹមត្រូវពីលោកគ្រូមេចុងភៅជំនាញៗផ្ទាល់តែម្ដង! នេះសបញ្ជាក់ថា Junior MasterChef Cambodia ជាទីកន្លែងសម្រាប់បណ្តុះក្ដីស្រមៃ និងផ្ដល់បទពិសោធន៍ថ្មីៗ ឱ្យកូនខ្មែរជំនាន់ក្រោយកាន់តែរឹងមាំ និងពូកែជាងមុន។

តើគ្រឿងផ្សំពិសេសទាំង ៤ មុខនោះគឺជាអ្វីទៅណ៎? ហើយតើ Little Chef រូបណា នឹងអាចបង្ហាញថ្វីដៃបានផ្អែមឆ្ងាញ់ជាងគេ ដើម្បីក្លាយជាម្ចាស់អៀមសមុនគេបង្អស់?

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

ទស្សនាភាគដំបូង និងតាមដានភាពក្រមិចក្រមើមរបស់ប្អូនៗនៅ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង