×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រឿងផ្សំមួយមុខ ឱកាសមាសមួយ! Little Chefs ប្រកួតដណ្ដើមអៀមសជាលើកដំបូងហើយ!

វិញ្ញាសាដំបូងក្នុងផ្ទះបាយ Junior MasterChef Cambodia រដូវកាលទី ១ មកដល់ហើយ! លើកនេះមិនមែនជារឿងធម្មតាទេណា៎ ព្រោះ Little Chefs ដ៏គួរឱ្យស្រឡាញ់ទាំង ៤០ រូបរបស់យើង ត្រូវបែងចែកជា ៤ ក្រុម ដើម្បីជួបជាមួយគ្រឿងផ្សំអាថ៌កំបាំងរៀងៗខ្លួន រួមមាន៖ សាច់គោចំឡកក្រៅ សាច់មាន់ មឹក និងត្រីរ៉ស់។ នេះជាការសាកល្បងភាពឆ្លាតវៃ និងការច្នៃប្រឌិតដំបូងបង្អស់ ដើម្បីមើលថាតើចុងភៅតូចរូបណា ខ្លាំងខាងអ្វីខ្លះ?

មានពេលត្រឹមតែ ៦០ នាទីប៉ុណ្ណោះ! ប្អូនៗត្រូវប្រើស្នាដៃរបស់ខ្លួន ដើម្បីប្រែក្លាយគ្រឿងផ្សំទាំងនោះ ឱ្យទៅជាមុខម្ហូបដ៏អស្ចារ្យ។ កាន់តែរំភើបទៀតនោះ ប្អូនៗអាចទៅរើសគ្រឿងផ្សំបន្ថែមតាមចិត្តនៅ Pantry Room ពីផ្សារទំនើប Chip Mong Supermarket ទៀតផង!

តែប្រយ័ត្នណា៎… ការប្រកួតនេះពិតជាតានតឹងបន្តិចហើយ ព្រោះក្នុងមួយក្រុម គឺមានតែ ៤ ចានដែលឆ្ងាញ់ដាច់គេបំផុតប៉ុណ្ណោះ ទើបមានឱកាសបានទៅឱ្យគណៈកម្មការភ្លក់ និងផ្ដល់ពិន្ទុ។
តើ Little Chef រូបណាខ្លះ នឹងអាចប្រែក្លាយគ្រឿងផ្សំសាមញ្ញៗ ឱ្យទៅជាមុខម្ហូបដ៏អស្ចារ្យ ហើយឆក់យកបេះដូងគណៈកម្មការ ដើម្បីក្លាយជាម្ចាស់អៀមសដំបូងគេ? តើក្រុមមួយណានឹងធ្វើឱ្យយើងភ្ញាក់ផ្អើលជាងគេទៅណ៎?

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

កុំភ្លេចចូលរួមផ្ដល់កម្លាំងចិត្តដល់ប្អូនៗ ក្នុងសប្ដាហ៍ដំបូង និងតាមដានព័ត៌មានថ្មីៗនៅ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង