×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អបអរសាទរ! យ៉ានីន ក្លាយជាម្ចាស់អៀមសដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រ Junior MasterChef Cambodia

វ៉ាវ! ពិតជាអស្ចារ្យមែនទែន! ក្នុងចំណោមមិត្តតូចៗទាំង ៤០ រូប ដែលបានបោះជំហានចូលមកក្នុងផ្ទះបាយដ៏ធំនៃកម្មវិធី Junior MasterChef Cambodia រដូវកាលទី ១ ពេលនេះយើងបានរកឃើញកំពូលចុងភៅតូច ដែលបានចារឈ្មោះក្នុងប្រវត្តិសាស្ត្រមុនគេបង្អស់ហើយ!

នោះគឺប្អូនស្រី ធី យ៉ានីន អាយុ ១១ ឆ្នាំ មកពីរាជធានីភ្នំពេញ ដែលបានបង្ហាញស្នាដៃធ្វើម្ហូបយ៉ាងប៉ិនប្រសប់ រហូតដណ្ដើមបានអៀមស មុនគេក្នុងវិញ្ញាសាសាច់គោ។ យ៉ានីន បានជ្រើសរើសចម្អិនមុខម្ហូប “ស្ដេកសាច់គោ ជាមួយទឹកជ្រលក់ផាសិន” (Beef Steak with Passion Sauce) ដែលធ្វើឱ្យគណៈកម្មការលាន់មាត់សរសើរមិនដាច់ពីមាត់ ទាំងការចម្អិនសាច់ឱ្យទន់ឆ្ងាញ់ រសជាតិដ៏ប្លែក និងការរៀបចំចានយ៉ាងស្អាត!

នេះគឺជាការខិតខំប្រឹងប្រែងដ៏គួរឱ្យកោតសរសើរបំផុត។ អៀមសទីមួយនេះ មិនត្រឹមតែជារង្វាន់សម្រាប់យ៉ានីនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្ដើមនៃដំណើរដ៏រំភើបក្នុងពិភពចម្អិនម្ហូបរបស់ប្អូនៗទាំងអស់គ្នាផងដែរ!

តើប្អូនៗរូបណាខ្លះ នឹងក្លាយជាម្ចាស់អៀមសជាបន្ត? ហើយតើ Little Chefs ដ៏គួរឱ្យស្រឡាញ់របស់យើង នឹងបង្ហាញមុខម្ហូបអ្វីដែលធ្វើឱ្យយើងភ្ញាក់ផ្អើលទៀតទៅណ៎?

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

កុំភ្លេចចូលរួមផ្ដល់កម្លាំងចិត្ត និងតាមដានភាពក្រមិចក្រមើមរបស់ប្អូនៗក្នុងកម្មវិធី Junior MasterChef Cambodia រដូវកាលទី ១ និងព័ត៌មានថ្មីៗនៅ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង