×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Junior MasterChef Cambodia៖ Little Chef វ័យក្មេង លីង យ៉ាងយ៉ាង ឆក់យកបេះដូងគណៈកម្មការ ទាំងស្នាដៃ និងទឹកចិត្តដ៏សប្បុរស

ក្នុងវិញ្ញាសាចម្អិនសាច់មាន់ មានចុងភៅតូចដ៏ស្រស់ស្អាតម្នាក់ បានធ្វើឱ្យទស្សនិកជន និងគណៈកម្មការទះដៃសរសើរមិនដាច់ពីមាត់ឡើយ! នោះគឺកុមារី លីង យ៉ាងយ៉ាង ដែលមានអាយុ ១១ ឆ្នាំ។

យ៉ាងយ៉ាង បានបង្ហាញមុខម្ហូប មាន់ជូរអែម (Sour Chicken) ដែលមានរសជាតិឆ្ងាញ់ប្លែក និងពោរពេញដោយភាពច្នៃប្រឌិត រហូតធ្វើឱ្យគណៈកម្មការញញឹមបិទមាត់មិនជិតតែម្ដង។
ប៉ុន្តែអ្វីដែលរឹតតែពិសេស និងផ្អែមល្ហែមជាងមុខម្ហូបទៅទៀតនោះ គឺទឹកចិត្តនៃការចែករំលែកដ៏គួរឱ្យស្រឡាញ់របស់ប្អូន។ នៅក្នុងការប្រកួតដ៏តានតឹង យ៉ាងយ៉ាង បានសម្រេចចិត្តចែករំលែកទឹកប៉េងប៉ោះ របស់ខ្លួនទៅឱ្យមិត្តភក្តិគឺកុមារី រីកា ដើម្បីជួយឱ្យមិត្តម្នាក់នេះអាចបន្តចម្អិនម្ហូបឱ្យរួចរាល់ដែរ។

នេះហើយជាស្មារតីនៃការប្រកួតប្រជែង និងមិត្តភាពដ៏កក់ក្ដៅបំផុត ដែលធ្វើឱ្យផ្ទះបាយ Junior MasterChef Cambodia ក្លាយជាកន្លែងពោរពេញដោយក្ដីស្រឡាញ់។

ជាលទ្ធផលទាំង យ៉ាងយ៉ាង និង រីកា សុទ្ធតែអាចដណ្ដើមបានអៀមស ដ៏មានមោទកភាពមកពាក់ដូចគ្នា! ជ័យជម្នះនេះពិតជាស័ក្តិសមបំផុតសម្រាប់ក្មេងស្រីដ៏ពូកែ និងមានទឹកចិត្តល្អទាំងពីររូប។

តើបងប្អូនទាំងអស់គ្នា រំភើបជាមួយទឹកចិត្តដ៏គួរឱ្យស្រឡាញ់របស់ Little Chef នេះដែរឬទេ? កុំភ្លេចរង់ចាំមើលថា តើនឹងមានរឿងរ៉ាវគួរឱ្យស្រឡាញ់ និងភ្ញាក់ផ្អើលអ្វីខ្លះទៀត ក្នុងកម្មវិធី Junior MasterChef Cambodia រដូវកាលទី ១?

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

តាមដានព័ត៌មានថ្មីៗនៅ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង