×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អបអរសាទរ! កំពូលចុងភៅតូចទាំង ៨ រូបដំបូងគេ ដែលដណ្ដើមបាន “អៀមស” Junior MasterChef Cambodia បានសម្រេច!

បន្ទាប់ពីការប្រកួតដ៏រំភើបញាប់ញ័រក្នុងសប្ដាហ៍ទី១ ពេលនេះយើងបានរកឃើញម្ចាស់ “អៀមស” ៨ រូបដំបូងគេហើយ! តស់! មកស្គាល់ Little Chefs តូចៗដ៏ពូកែរបស់យើងទាំងអស់គ្នា។ ពួកគេគឺ យ៉ានីន, អ៊ីជិ, យ៉ាងយ៉ាង, រីកា, រីដា, ដេវីត, វិសាល និង រិទ្ធីស័ក្កិ។

ប្អូនៗម្នាក់ៗពិតជាខ្លាំងមែនទែន ដែលអាចរក្សាស្នាមញញឹមដ៏គួរឱ្យស្រឡាញ់ និងបង្ហាញថ្វីដៃចម្អិនម្ហូបយ៉ាងអស្ចារ្យ បើទោះបីជាត្រូវស្ថិតក្នុងផ្ទះបាយដ៏មមាញឹកក៏ដោយ។ ជាលទ្ធផល ភាពជឿជាក់ និងរសជាតិម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់ប្អូនៗ បានឈ្នះចិត្តគណៈកម្មការរបស់យើងពេញទំហឹងតែម្ដង!

សម្រាប់ Little Chefs ទាំង៨ រូប អៀមសនេះ មិនមែនត្រឹមតែជាសំបុត្រសម្រាប់ឈានទៅវគ្គបន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកាដូនៃក្ដីស្រមៃសម្រាប់ការខិតខំប្រឹងប្រែង និងការហ្វឹកហាត់យ៉ាងខ្លាំង តាំងពីវគ្គ Audition មកម្ល៉េះ។ តែត្រូវចាំណា៎… នេះគ្រាន់តែជាជំហានដំបូងនៃដំណើរផ្សងព្រេងក្នុងផ្ទះបាយនេះប៉ុណ្ណោះ ព្រោះវិញ្ញាសាថ្មីៗដែលកាន់តែប្លែក និងរំភើបជាងមុន កំពុងរង់ចាំប្អូនៗនៅខាងមុខ!

ប៉ុន្តែដំណើរស្វែងរកម្ចាស់ជើងឯក Junior MasterChef Cambodia មិនទាន់ចប់នៅឡើយទេ! នៅសប្ដាហ៍ក្រោយ Chef តូចៗជាច្រើនរូបទៀត នឹងមកបញ្ចេញសមត្ថភាពដើម្បីដណ្ដើមយកអៀមស ដែលនៅសេសសល់។ តើ Little Chef រូបណាខ្លះនឹងក្លាយជាម្ចាស់អៀមសបន្ទាប់? ហើយតើមុខម្ហូបអ្វីខ្លះនឹងធ្វើឱ្យយើងលាន់មាត់សរសើរថា “វ៉ាវ”?


កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

កុំភ្លេចចូលរួមផ្ដល់កម្លាំងចិត្ត និងតាមដានភាពក្រមិចក្រមើមរបស់ប្អូនៗក្នុងកម្មវិធី Junior MasterChef Cambodia រដូវកាលទី ១ និងព័ត៌មានថ្មីៗនៅ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង