×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Junior MasterChef Cambodia៖ ដំណើរស្វែងរក Little Chef នៅតែបន្ត! តើអ្នកណានឹងក្លាយជាម្ចាស់អៀមសបន្ទាប់?

បើទោះបីជា Little Chef ចំនួន ៨រូប បានដណ្តើមយក អៀមស Junior MasterChef ដោយជោគជ័យក្នុងសប្តាហ៍ដំបូងក៏ដោយ ប៉ុន្តែការប្រកួតមិនទាន់បញ្ចប់នៅឡើយទេ។ នៅមានបេក្ខជនតូចៗជាច្រើនរូបទៀត ដែលកំពុងរង់ចាំឱកាសឡើងបង្ហាញសមត្ថភាព និងបំពេញក្តីស្រមៃរបស់ខ្លួន នៅក្នុងផ្ទះបាយដ៏ល្បីល្បាញរបស់ Junior MasterChef Cambodia។
សម្រាប់ពួកគេ ការទទួលបានអៀមស គឺជាជំហានដំបូងឆ្ពោះទៅរកក្តីស្រមៃដ៏ធំមួយ។

ក្នុងសប្ដាហ៍ទី២ ការប្រកួតដណ្តើមអៀមសនឹងបន្តកាន់តែស្វិតស្វាញ។ Little Chef ម្នាក់ៗនឹងត្រូវប្រឈមមុខនឹងវិញ្ញាសាថ្មីៗ ដែលត្រូវការទាំងជំនាញ ភាពច្នៃប្រឌិត និងការគ្រប់គ្រងពេលវេលា។ បន្ទាប់ពីបានឃើញស្នាដៃដ៏អស្ចារ្យរបស់បេក្ខជនក្នុងសប្តាហ៍ទី១ តើសប្តាហ៍នេះ នឹងមានមុខម្ហូបណាខ្លះដែលអាចធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍? ហើយតើអ្នកណានឹងអាចចូលរួមជាមួយ Little Chef ទាំង ៨រូបដែលបានអៀមសរួចហើយ?

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

ការប្រកួតកាន់តែរំភើបពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយដំណើរឆ្ពោះទៅរកម្ចាស់ជើងឯក Junior MasterChef Cambodia Season 1 ទើបតែចាប់ផ្តើមប៉ុណ្ណោះ។ កុំខកខានទស្សនាភាគបន្ទាប់ និងតាមដានព័ត៌មានថ្មីៗ រូបភាព និងវីដេអូពិសេសៗ នៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង