×

ការប្រកួតដណ្តើមអៀមសនៅតែបន្ត! តើអ្នកណានឹងក្លាយជាម្ចាស់អៀមសបន្ទាប់?

បន្ទាប់ពី Little Chef ចំនួន ៨រូប បានដណ្តើមអៀមសដោយជោគជ័យនៅក្នុងសប្ដាហ៍ទី១ ការប្រកួតនៅមិនទាន់បញ្ចប់ឡើយ។ ក្នុង Junior MasterChef Cambodia សប្ដាហ៍ទី២ បេក្ខជនដែលនៅសល់បានវិលត្រឡប់មកកាន់ផ្ទះបាយ MasterChef ម្តងទៀត ដើម្បីប្រជែងយកឱកាសចុងក្រោយរបស់ខ្លួន។ សម្រាប់ប្អូនៗទាំងអស់ នេះគឺជាពេលវេលាសម្រេចថា តើពួកគេអាចបន្តដំណើរឆ្ពោះទៅរកក្តីស្រមៃ ឬត្រូវបញ្ចប់ការប្រកួតត្រឹមវគ្គនេះ។

ដើម្បីធ្វើឱ្យការប្រកួតកាន់តែស្វិតស្វាញ បេក្ខជនត្រូវបានបែងចែកជា ២វេន ដែលវេននីមួយៗមាន ១៦នាក់។ វិញ្ញាសាដំបូងគឺ ចម្អិនម្ហូបពេលព្រឹក (Breakfast Challenge) ដែលទាមទារឱ្យ Little Chef បង្ហាញទាំងភាពច្នៃប្រឌិត ការរៀបចំចានម្ហូប និងរសជាតិដ៏ឆ្ងាញ់។ ទោះជាមុខម្ហូបពេលព្រឹកមើលទៅសាមញ្ញក៏ដោយ ប៉ុន្តែការធ្វើឱ្យលេចធ្លោក្នុងចំណោមបេក្ខជនជាច្រើន មិនមែនជារឿងងាយស្រួលនោះទេ។

តើមាន Little Chef រូបណាខ្លះ ដែលអាចធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ និងដណ្តើមបាន អៀមស Junior MasterChef? ហើយតើការប្រកួតនៅវេនទី១ នឹងមានស្នាដៃអ្វីខ្លះដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល?

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

សូមកុំខកខានទស្សនា Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មានថ្មីៗនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង