×

វិញ្ញាសា Fast Food បញ្ចប់វគ្គដណ្តើមអៀមស! Little Chef ៤រូបបន្ថែម បង្ហាញស្នាដៃលេចធ្លោ

បន្ទាប់ពីវិញ្ញាសាម្ហូបអាហារពេលព្រឹកបានរកឃើញម្ចាស់អៀមសចំនួន ៦រូប ការប្រកួតនៅវេនទី២ បានបន្តជាមួយ វិញ្ញាសា Fast Food ដែលបានផ្តល់ឱកាសឱ្យ Little Chef បង្ហាញគំនិតច្នៃប្រឌិតលើមុខម្ហូបដែលកុមារជាច្រើនស្គាល់ច្បាស់។ ប៉ុន្តែនៅក្នុងផ្ទះបាយ Junior MasterChef Cambodia មុខម្ហូប Fast Food មិនមែនត្រឹមតែធ្វើឱ្យឆ្ងាញ់ប៉ុណ្ណោះទេ តែត្រូវមានការរៀបចំស្អាត រសជាតិល្អ និងបច្ចេកទេសដែលអាចធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍។

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ទីបំផុត Little Chef ៤រូប បានដណ្តើមយកអៀមសដោយជោគជ័យ។ ពួកគេរួមមាន ពៅ ម៉េងហ៊ៅ អាយុ ១១ឆ្នាំ មកពីខេត្តកណ្តាល ជាមួយមុខម្ហូប Fried Shrimp with 3 Types of Sauce, ហេង ឫទ្ធិរាជ ជាមួយ Sweet Potato Trim Ball with Mayo Sauce, ចេង ចាន់ឫទ្ធី ជាមួយមុខម្ហូបបែបជប៉ុន និង វណ្ណៈ នីហឫទ័យ អាយុ ១១ឆ្នាំ មកពីភ្នំពេញ ជាមួយមុខម្ហូប បាយឡុកឡាក់សាច់គោ។ ស្នាដៃរបស់ពួកគេបានបង្ហាញថា សូម្បីតែមុខម្ហូប Fast Food ក៏អាចត្រូវបានលើកកម្ពស់ឱ្យក្លាយជាម្ហូបដែលពោរពេញដោយភាពច្នៃប្រឌិត និងគុណភាពបានដែរ។

តើការប្រកួតបន្ទាប់ នឹងមានវិញ្ញាសាអ្វីរង់ចាំ Little Chef ទាំងអស់? ហើយនៅពេលដែលពួកគេចូលទៅក្នុងផ្ទះបាយ Junior MasterChef ជាផ្លូវការ តើនឹងមានបញ្ហាប្រឈមអ្វីខ្លះ? សូមកុំខកខានទស្សនា Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង