
បន្ទាប់ពីការប្រកួតដណ្តើមអៀមសអស់រយៈពេលពីរសប្តាហ៍ ទីបំផុត Little Chef ដែលមានសមត្ថភាពលេចធ្លោ បានទទួលអៀមសរបស់ខ្លួននៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបកុមារលំដាប់ថ្នាក់ពិភពលោក Junior MasterChef Cambodia Season 1 ដោយជោគជ័យ។ សម្រាប់ប្អូនៗ ការទទួលបានអៀមសមិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែជាជំហានដំបូងឆ្ពោះទៅកាន់ការប្រកួតពិតប្រាកដ ដែលនឹងពោរពេញទៅដោយវិញ្ញាសាដ៏លំបាក និងការប្រជែងកាន់តែខ្លាំងជាងមុន។
នៅក្នុងសប្ដាហ៍ទី៣ បេក្ខជនទាំងអស់នឹងចូលមកកាន់ផ្ទះបាយ Junior MasterChef ជាផ្លូវការជាលើកដំបូង ក្នុងនាមជា White Apron Contestants។ ពួកគេនឹងត្រូវប្រឈមមុខនឹងបរិយាកាសថ្មី សម្ពាធថ្មី និងវិញ្ញាសាថ្មីដែលទាមទារទាំងជំនាញ ភាពច្នៃប្រឌិត និងការធ្វើការក្រោមសម្ពាធ។ លើសពីនេះទៅទៀត កម្មវិធីក៏មាន ភ្ញៀវកិត្តិយសពិសេស នឹងមកបង្ហាញខ្លួនក្នុងផ្ទះបាយ ដើម្បីបង្កើតការភ្ញាក់ផ្អើលដល់ Little Chef ទាំងអស់។
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។
តើវិញ្ញាសាដំបូងក្នុងការប្រកួតពិត នឹងក្លាយជាវិញ្ញាសាបែបណា? តើនរណានឹងអាចបង្ហាញសមត្ថភាពបានលេចធ្លោ ហើយតើមាន Little Chef រូបណានឹងត្រូវប្រឈមមុខនឹងការប្រកួតជម្រុះលើកដំបូង? ចម្លើយទាំងអស់នឹងមាននៅក្នុង Junior MasterChef Cambodia Season 1 សប្ដាហ៍ទី៣ ។ សូមកុំខកខានទស្សនា និងតាមដានព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
