
ឱកាសដ៏ពិសេសសម្រាប់អ្នកដែលមានទេពកោសល្យផ្នែកកំប្លែងបានមកដល់ហើយ! កម្មវិធី BOOSTRONG The Next Comedian ដែលរៀបចំឡើងដោយ CTN និងឧបត្ថម្ភផ្តាច់មុខដោយ ប៊ូសស្រ្តង កំពុងបើកទទួលពាក្យសម្រាប់ស្វែងរកតារាកំប្លែងជំនាន់ថ្មី ដែលមានសមត្ថភាព ភាពច្នៃប្រឌិត និងក្លាហានក្នុងការឡើងឆាកបង្ហាញសមត្ថភាពរបស់ខ្លួន។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន និងអ្នកស្រឡាញ់សិល្បៈកំប្លែងទូទាំងប្រទេស ក្នុងការបញ្ចេញទេពកោសល្យ បង្កើតភាពសប្បាយរីករាយដល់ទស្សនិកជន និងអាចឈានជើងចូលក្នុងវិស័យសិល្បៈកម្សាន្តកម្ពុជា។ បេក្ខជនដែលមានសមត្ថភាពលេចធ្លោ នឹងទទួលបានឱកាសបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ CTN និងប្រកួតប្រជែងដើម្បីក្លាយជាម្ចាស់ជ័យលាភី។
ជាពិសេស អ្នកឈ្នះនឹងទទួលបាន រង្វាន់សរុបរហូតដល់ ៤០ លានរៀល ពី ប៊ូសស្រ្តង។
ប្រសិនបើអ្នកមានទេពកោសល្យកំប្លែង កុំលាក់ទុក! ចូលរួមឥឡូវនេះ ដើម្បីបង្ហាញសមត្ថភាព និងចាប់យកឱកាសផ្លាស់ប្តូរជីវិតរបស់អ្នក។ អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានទេពកោសល្យផ្នែកកំប្លែង អាចដាក់ពាក្យចូលរួមបាន។
📲 ចុះឈ្មោះឥឡូវនេះ តាមរយៈ Telegram៖
https://t.me/Boostrong_The_Next_Comedian
ឬស្កេន QR Code នៅលើ Poster។
BOOSTRONG The Next Comedian សំណើចរបស់អ្នក BOOSTRONG អាចផ្លាស់ប្ដូរជីវិតអ្នកបាន!
