×

ប្រអប់អាថ៌កំបាំងដំបូងបង្អស់ បើកឆាកការប្រកួតពិតរបស់ Junior MasterChef Cambodia

បន្ទាប់ពី Little Chef ទាំងអស់បានឆ្លងកាត់ការប្រកួតដណ្តើមអៀមសដ៏ស្វិតស្វាញក្នុងពីរសប្ដាហ៍ដំបូង ទីបំផុតការប្រកួតពិតរបស់ Junior MasterChef Cambodia Season 1 បានចាប់ផ្តើមជាផ្លូវការហើយ។ ការបើកឆាកនៃវគ្គថ្មីនេះ កាន់តែរំភើបជាងមុនជាមួយនឹងការបង្ហាញខ្លួនរបស់ ប្រអប់អាថ៌កំបាំង (Mystery Box) ជាលើកដំបូង ដែលជាវិញ្ញាសាដ៏ល្បីល្បាញរបស់ MasterChef នៅជុំវិញពិភពលោក។

ដើម្បីអបអរសាទរការចាប់ផ្តើមដំណើរថ្មីនេះ កម្មវិធីក៏មានវត្តមានរបស់ លោក Dave Ulmer នាយកប្រតិបត្តិ នៃក្រុមហ៊ុន CBS និង លោក អ៊ឹង វីរៈ អគ្គនាយក នៃក្រុមហ៊ុន Khmer Beverages ដែលបានអញ្ជើញមកបើកការប្រកួតជាផ្លូវការ និងលើកទឹកចិត្តដល់បេក្ខជនតូចៗទាំងអស់។ វត្តមានរបស់ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ក្នុងការបង្កើតវេទិកាឱ្យកុមារកម្ពុជាបានអភិវឌ្ឍសមត្ថភាព និងដេញតាមក្តីស្រមៃរបស់ខ្លួនតាមរយៈការចម្អិនម្ហូប។

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

តើមានអ្វីលាក់ខ្លួននៅក្នុង Mystery Box ដំបូងបង្អស់នេះ? ហើយតើ Little Chef រូបណានឹងអាចចាប់ផ្តើមការប្រកួតពិតដោយភាពលេចធ្លោ? សូមកុំខកខានទស្សនា Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង