
ការប្រកួត Junior MasterChef Cambodia Season 1 មិនមែនជាការប្រកួតធ្វើម្ហូបធម្មតានោះទេ។ នៅក្នុងសប្ដាហ៍ទី៣ បេក្ខជនទាំងអស់បានឃើញជាលើកដំបូងនូវ ពានរង្វាន់ Junior MasterChef Cambodia ដែលអ្នកឈ្នះនឹងកាន់លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ពាននេះគឺជានិមិត្តរូបនៃការខិតខំប្រឹងប្រែង ការតស៊ូ និងក្តីស្រមៃដែលពួកគេបានចាប់ផ្តើមតាំងពីថ្ងៃដំបូងនៃការប្រកួត។

លើសពីនេះ អ្នកឈ្នះនឹងទទួលបាន ប្រាក់រង្វាន់ ១០០លានរៀល ព្រមទាំងគ្រងតំណែងជា Junior MasterChef Cambodia Champion ដំបូងគេបង្អស់។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ជ័យលាភីក៏នឹងក្លាយជា ទូតសុច្ឆន្ទៈរបស់ Chip Mong Group ។ រង្វាន់នេះបង្ហាញថា Junior MasterChef Cambodia កំពុងបង្កើតអនាគតថ្មីសម្រាប់កុមារដែលមានទេពកោសល្យ និងស្រឡាញ់ការចម្អិនម្ហូប។
ប៉ុន្តែដំណើរឆ្ពោះទៅកាន់ពានជើងឯកនៅវែងឆ្ងាយនៅឡើយ។ តើ Little Chef រូបណានឹងអាចឆ្លងកាត់វិញ្ញាសាដ៏លំបាកជាបន្តបន្ទាប់ និងក្លាយជាម្ចាស់ពានដំបូងក្នុងប្រវត្តិសាស្ត្រ Junior MasterChef Cambodia?
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។
សូមកុំខកខានទស្សនា Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
