
បន្ទាប់ពីវគ្គដណ្តើមអៀមសបានបញ្ចប់ ការប្រកួតរបស់ Junior MasterChef Cambodia Season 1 បានចាប់ផ្តើមជាមួយ Mystery Box លើកដំបូង ដែលធ្វើឱ្យ Little Chef ទាំងអស់ភ្ញាក់ផ្អើល។ ប៉ុន្តែលើកនេះ អ្វីដែលលាក់ខ្លួននៅក្នុងប្រអប់ មិនមែនជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបទេ តែជា កូនជ្រូកដីសន្សំប្រាក់ ដែលតំណាងឱ្យការចាប់ផ្តើមរៀនពីការសន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុតាំងពីវ័យក្មេង។
កាដូដ៏មានអត្ថន័យនេះ បានធ្វើឱ្យស្នាមញញឹមលេចឡើងលើមុខ Little Chef គ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះ បេក្ខជនម្នាក់ៗក៏ទទួលបាន ទឹកប្រាក់ ៤០ម៉ឺនរៀល ដែលត្រូវបានដាក់ចូលក្នុង Junior Account របស់ពួកគេតាមរយៈ Chip Mong Bank App។

នេះជាការលើកទឹកចិត្តដ៏ពិសេស ដែលជួយឱ្យកុមារចាប់ផ្តើមស្គាល់ពីសារសំខាន់នៃការសន្សំប្រាក់ ការរៀបចំផែនការចំណាយ និងការប្រើប្រាស់បច្ចេកវិទ្យាធនាគារប្រកបដោយទំនួលខុសត្រូវ។ វាបង្ហាញថា Junior MasterChef Cambodia មិនត្រឹមតែបង្រៀនពីជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះទម្លាប់ល្អៗ និងជំនាញជីវិតដែលអាចយកទៅប្រើបាននាពេលអនាគតផងដែរ។
តើការភ្ញាក់ផ្អើលនៅក្នុង Mystery Box បានបញ្ចប់ត្រឹមនេះហើយឬនៅ? ហើយតើបទពិសោធន៍ថ្មីៗអ្វីខ្លះ កំពុងរង់ចាំ Little Chef នៅក្នុងការប្រកួតបន្ទាប់?
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។
សូមកុំខកខានទស្សនា Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
