×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Little Chef ស្វែងយល់ពីអត្ថន័យពិតនៃ “Farm to Table” ក្នុងដំណើរទស្សនកិច្ចដ៏ពិសេស

ក្រៅពីការប្រកួតក្នុងផ្ទះបាយ Junior MasterChef Cambodia Season 1 ក៏បាននាំ Little Chef ទាំងអស់ចេញទៅទទួលបទពិសោធន៍ពិតនៅ Farmhouse Resort & Spa ដែលស្ថិតនៅខេត្តកំពង់ឆ្នាំង។ នៅទីនោះ ប្អូនៗត្រូវបានស្វាគមន៍ដោយ លោក Daniel អគ្គនាយក (General Manager) នៃ Farmhouse Resort & Spa ដែលបានណែនាំពីគោលគំនិត “Farm to Table” ជាការយល់ដឹងថា មុខម្ហូបដ៏ឆ្ងាញ់មួយចាន គឺចាប់ផ្តើមពីប្រភពវត្ថុធាតុដើមដែលមានគុណភាព។

ក្នុងដំណើរទស្សនកិច្ចនេះ Little Chef បានចូលទស្សនា កសិដ្ឋានចិញ្ចឹមមាន់, ផ្ទះសំណាញ់វ៉ានីឡា, កន្លែងភ្ញាស់ត្រី, រោងជាង, និង មជ្ឈមណ្ឌលកែច្នៃអាហារ (Food Processing Center)។ ប្អូនៗបានសិក្សាពីដំណើរការនៃការផលិត និងការថែរក្សាវត្ថុធាតុដើម មុនពេលវាក្លាយជាគ្រឿងផ្សំសម្រាប់ចម្អិនម្ហូប។ បទពិសោធន៍នេះបានជួយឱ្យពួកគេយល់ថា មេចុងភៅដ៏ល្អម្នាក់ មិនត្រឹមតែចេះចម្អិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះគោរព និងឱ្យតម្លៃលើប្រភពអាហារផងដែរ។

តើដំណើរសិក្សា Farm to Table នឹងជួយ Little Chef យ៉ាងដូចម្តេចនៅក្នុងវិញ្ញាសាប្រកួតបន្ទាប់? ហើយតើបទពិសោធន៍ថ្មីៗដែលពួកគេទទួលបាន នឹងអាចប្រែក្លាយជាមុខម្ហូបដ៏អស្ចារ្យបានឬទេ?

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

សូមកុំខកខានទស្សនា Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង