×

Chef ម៉ារីយ៉ា អ៊ុន ចែករំលែកចំណេះដឹងម្ហូបខ្មែរ មុនការប្រកួតពិតចាប់ផ្តើម

មុនពេលឈានចូលដល់វិញ្ញាសាចម្អិនម្ហូបដំបូងក្នុងផ្ទះបាយរបស់ Junior MasterChef Cambodia Season 1 ប្អូនៗ Little Chef ទាំងអស់បានទទួលបទពិសោធន៍ដ៏មានតម្លៃជាមួយ Chef ម៉ារីយ៉ា អ៊ុន នៅភោជនីយដ្ឋាន អ៊ុន នៅ Farmhouse Resort & Spa ។ នៅក្នុងផ្ទះបាយដ៏ទំនើប ប្អូនៗមិនត្រឹមតែបានទស្សនាបរិក្ខារដែលមេចុងភៅអាជីពប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្វែងយល់ពីគុណតម្លៃនៃម្ហូបខ្មែរ និងការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពផងដែរ។

Chef ម៉ារីយ៉ា អ៊ុន បានចែករំលែកបទពិសោធន៍ និងគន្លឹះសំខាន់ៗអំពីការចម្អិនម្ហូបខ្មែរ ដោយលើកទឹកចិត្តឱ្យ Little Chef យល់ថា មុខម្ហូបខ្មែរមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃវប្បធម៌ និងអត្តសញ្ញាណជាតិ ដែលគួរត្រូវបានអភិរក្ស និងផ្សព្វផ្សាយទៅកាន់ពិភពលោក។ ការសិក្សានៅក្នុងផ្ទះបាយអាជីពនេះ ក៏បានជួយបង្កើនទំនុកចិត្ត និងត្រៀមខ្លួនឱ្យប្អូនៗ សម្រាប់ការប្រកួតដែលកាន់តែស្វិតស្វាញ។

ប៉ុន្តែពេលវេលាហ្វឹកហាត់បានបញ្ចប់ហើយ! នៅក្នុងសប្ដាហ៍ទី៤ Little Chef ទាំងអស់នឹងត្រូវប្រឈមមុខនឹង វិញ្ញាសាចម្អិនម្ហូបផ្លូវការលើកដំបូង នៅក្នុងផ្ទះបាយ Junior MasterChef Cambodia ដែលនឹងសាកល្បងសមត្ថភាពពិតរបស់ពួកគេ។ តើអ្នកណានឹងអាចបង្ហាញស្នាដៃលេចធ្លោ និងចាប់ផ្តើមការប្រកួតដោយជោគជ័យ?

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

សូមកុំខកខានទស្សនា Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង