×

ប្រអប់អាថ៌កំបាំងលើកទី២ នាំមកនូវការសាកល្បងពិតប្រាកដលើភាពច្នៃប្រឌិតរបស់ Little Chef

បន្ទាប់ពីប្អូនៗទទួលបានអៀមស និងបានឆ្លងកាត់បទពិសោធន៍ដ៏មានតម្លៃជាមួយនឹងអ្វីទៅដែលហៅថា Farm to Table នៅក្នុងសប្ដាហ៍ទី៣ រួចមក Little Chef ទាំងអស់បានត្រឡប់មកកាន់ផ្ទះបាយ Junior MasterChef Cambodia វិញ ដើម្បីជួបនឹងការប្រកួតចម្អិនម្ហូបជាលក្ខណៈបុគ្គលលើកដំបូង។ លើកនេះ ប្រអប់អាថ៌កំបាំង បានបង្ហាញខ្លួនម្តងទៀត ប៉ុន្តែអ្វីដែលលាក់នៅខាងក្នុង គឺជាវត្ថុដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវប្បធម៌ និងការចម្អិនម្ហូបបែបប្រពៃណីខ្មែរ។

នៅក្នុងប្រអប់អាថ៌កំបាំង បេក្ខជនម្នាក់ៗបានឃើញ ឆ្នាំងដី ដែលជាឧបករណ៍ចម្អិនម្ហូបបុរាណរបស់ខ្មែរ។ វាបានជំរុញឱ្យ Little Chef ទាំងអស់គិតឱ្យបានច្នៃប្រឌិត និងស្វែងយល់ពីការប្រើប្រាស់បច្ចេកទេសចម្អិនគ្រឿងផ្សំដែលមាននៅក្នុងឆ្នាំងដី រួមបញ្ចូលជាមួយជំនាញដែលពួកគេបានរៀនកន្លងមក។ ក្នុងរយៈពេលត្រឹមតែ ៦០នាទី ប៉ុណ្ណោះ បេក្ខជនម្នាក់ៗត្រូវបង្កើតមុខម្ហូបមួយចានដែលអាចបង្ហាញពីរសជាតិ ភាពស្រស់ស្អាត និងការគ្រប់គ្រងពេលវេលាបានយ៉ាងល្អ។ នេះគឺជាពេលវេលាដែលការហ្វឹកហាត់ និងបទពិសោធន៍ពីវគ្គមុនៗ ត្រូវបានយកមកប្រើប្រាស់ក្នុងការប្រកួតពិត។

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

តើ Little Chef មួយណានឹងអាចបង្ហាញភាពច្នៃប្រឌិត រហូតធ្វើឱ្យគណៈកម្មការភ្ញាក់ផ្អើល? តាមដានដំណើរប្រកួតដ៏រំភើបរបស់ Junior MasterChef Cambodia Season 1 និងទស្សនារូបភាព វីដេអូ និងព័ត៌មានផ្តាច់មុខជាច្រើនទៀត នៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង