×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

មុខម្ហូបលេចធ្លោទាំង ៣ ចាន បង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង លើកទី២

បន្ទាប់ពីការប្រកួតរយៈពេល ៦០នាទី បានបញ្ចប់ គណៈកម្មការបានធ្វើការភ្លក់ និងវាយតម្លៃមុខម្ហូបរបស់ Chef តូចៗយ៉ាងយកចិត្តទុកដាក់ មុននឹងជ្រើសរើស មុខម្ហូបលេចធ្លោទាំង ៣ ចាន។ បេក្ខជនទាំងបីបានបង្ហាញពីគំនិតច្នៃប្រឌិត បច្ចេកទេសចម្អិនម្ហូប និងការបកស្រាយរសជាតិតាមរបៀបរបស់ខ្លួន ដែលលើសពីអ្វីដែលគណៈកម្មការរំពឹងទុក។

មុខម្ហូបដែលជាប់ក្នុង Top 3 រួមមាន «ហ្មុកធ្លាក់ក្នុងអន្លង់ស្នេហ៍» របស់កុមារា ជា ច័ន្ទវីរៈ, Fried Fish with Spicy Bell Pepper Sauce and Mango Salad របស់កុមារា ចេង ចាន់ឫទ្ធី និង ត្រីបំពងជូរអែម របស់កុមារា ដូ វិសាល។ មុខម្ហូបទាំងបីសុទ្ធតែទទួលបានការកោតសរសើរពីគណៈកម្មការ ទាំងផ្នែករសជាតិ ការតុបតែង និងការផ្សំគ្រឿងយ៉ាងច្នៃប្រឌិត ដែលបានបង្ហាញថា កុមារកម្ពុជាពិតជាមានទេពកោសល្យ និងសក្ដានុពលខ្ពស់ក្នុងវិស័យធ្វើម្ហូប។

ប៉ុន្តែក្នុងចំណោមមុខម្ហូបដ៏អស្ចារ្យទាំងនេះ មានតែបេក្ខជនម្នាក់ប៉ុណ្ណោះ ដែលអាចក្លាយជាម្ចាស់ជ័យលាភី Mystery Box និងទទួលបានអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ការប្រកួតបន្ទាប់។ តើអ្នកណាជាអ្នកឈ្នះ? ហើយតើសិទ្ធិពិសេសអ្វីកំពុងរង់ចាំម្ចាស់ជ័យលាភីរូបនោះ? ទស្សនា Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មាន រូបភាព និងវីដេអូផ្តាច់មុខជាច្រើនទៀត នៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង