×

កុមារា ចេង ចាន់ឫទ្ធី ឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាង និងប្រើសិទ្ធិពិសេសជួយសង្គ្រោះមិត្តភក្តិពីការជម្រុះ

ការឈ្នះក្នុងវិញ្ញាសា Mystery Box មិនត្រឹមតែមានន័យថាទទួលបានការកោតសរសើរពីគណៈកម្មការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ការប្រកួតបន្ទាប់ផងដែរ។ បេក្ខជន ចេង ចាន់ឫទ្ធី បានបង្ហាញស្នាដៃលេចធ្លោជាងគេក្នុងវិញ្ញាសានេះ ដោយអាចយកឈ្នះគូប្រកួតទាំងអស់ និងទទួលបានកន្លែងសុវត្ថិភាព ដែលមានន័យថា រូបគេមានសុវត្ថិភាពពីការប្រកួតជម្រុះលើកដំបូងរបស់កម្មវិធី Junior MasterChef Cambodia រដូវកាលទី១។

ប៉ុន្តែរង្វាន់របស់ ឫទ្ធី មិនបានបញ្ចប់ត្រឹមការមានសុវត្ថិភាពសម្រាប់ខ្លួនឯងនោះទេ។ ក្នុងនាមជាម្ចាស់ជ័យលាភី Mystery Box រូបគេទទួលបានសិទ្ធិពិសេស ក្នុងការជ្រើសរើសបេក្ខជនម្នាក់ ដើម្បីជួយសង្គ្រោះពីការប្រកួតជម្រុះ។ ដោយមិនស្ទាក់ស្ទើរ ឫទ្ធីបានសម្រេចចិត្តជ្រើសរើស ជា ច័ន្ទវីរៈ ដែលបានបង្ហាញមុខម្ហូប «ហ្មុកធ្លាក់ក្នុងអន្លង់ស្នេហ៍» ដ៏អស្ចារ្យ និងជាប់ក្នុងចំណោម Top 3 នៃវិញ្ញាសា Mystery Box។ សកម្មភាពនេះបានបង្ហាញពីតម្លៃដ៏សំខាន់របស់ Junior MasterChef Cambodia ដែលមិនត្រឹមតែផ្តោតលើការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មិត្តភាព ការគោរពគ្នា និងការជួយគ្នាទៅវិញទៅមក។

ខណៈដែល ចាន់ឫទ្ធី និង ច័ន្ទវីរៈ អាចដកដង្ហើមធូរស្រាលបាន បេក្ខជនដែលនៅសល់ទាំងអស់ ត្រូវប្រឈមមុខនឹងការប្រកួតជម្រុះលើកដំបូង ដែលពោរពេញទៅដោយសម្ពាធ និងការប្រកួតប្រជែងយ៉ាងខ្លាំង។ តើ Little Chef មួយណានឹងអាចឆ្លងផុតវគ្គដ៏លំបាកនេះ? ហើយតើអ្នកណានឹងត្រូវបញ្ចប់ក្តីស្រមៃរបស់ខ្លួននៅ Junior MasterChef Cambodia? តាមដាន Junior MasterChef Cambodia Season 1 និងព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង