×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម៉ីលីង និង នីហឫទ័យ នឹងក្លាយជា Team Leader ក្នុងការប្រកួតជាក្រុមលើកដំបូង ក្នុងកម្មវិធី Junior MasterChef Cambodia 

បន្ទាប់ពី ចាន់ឫទ្ធី និង ច័ន្ទវីរៈ ទទួលបានសុវត្ថិភាពពីការប្រកួតជម្រុះ បេក្ខជន Chef តូចៗ ដែលនៅសល់ទាំង ១៦រូប ត្រូវប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញមួយទៀត។ លើកនេះ ពួកគេមិនត្រឹមតែត្រូវប្រឹងប្រែងដើម្បីបន្តដំណើរនៅក្នុងកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសដ៏សំខាន់ក្នុងការក្លាយជា ប្រធានក្រុម សម្រាប់វិញ្ញាសាប្រកួតជាក្រុមលើកដំបូងនៅសប្ដាហ៍ក្រោយផងដែរ។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ គណៈកម្មការបានជ្រើសរើសមុខម្ហូបលេចធ្លោជាងគេចំនួនពីរ។ កុមារី អានីចេ ម៉ីលីង បានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ជាមួយមុខម្ហូប ប្រហិតសាច់ជ្រូក ខណៈកុមារី វណ្ណៈ នីហឫទ័យ បង្ហាញសមត្ថភាពដ៏ល្អឥតខ្ចោះជាមួយមុខម្ហូប ស្តេកឆ្អឹងជំនីចៀម។ ស្នាដៃរបស់ពួកគេទាំងពីរត្រូវបានវាយតម្លៃថាល្អជាងគេក្នុងវិញ្ញាសានេះ ដោយទទួលបានកិត្តិយសក្លាយជា ប្រធានក្រុម សម្រាប់សប្ដាហ៍ទី៥។

ការក្លាយជាប្រធានក្រុម មិនមែនអាស្រ័យតែលើសមត្ថភាពចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានភាពជាអ្នកដឹកនាំ ការសហការជាមួយសមាជិកក្រុម និងសមត្ថភាពធ្វើការសម្រេចចិត្តក្រោមសម្ពាធផងដែរ។ តើ ម៉ីលីង និង ហឫទ័យ នឹងដឹកនាំក្រុមរបស់ខ្លួនទៅរកជ័យជម្នះបានដែរឬទេ? សូមកុំខកខានតាមដាន Junior MasterChef Cambodia Season 1 និងព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង