×

ការប្រកួតជម្រុះលើកដំបូង បញ្ចប់ដំណើររបស់ Little Chef ចំនួន ២ រូប ពីផ្ទះបាយ Junior MasterChef Cambodia

រាល់ការប្រកួតតែងតែមានពេលវេលាដ៏រំជួលចិត្ត ហើយនៅក្នុងសប្ដាហ៍ទី៤ នៃកម្មវិធីប្រកួតធ្វើម្ហូបកុមារលំដាប់ថ្នាក់ពិភពលោក Junior MasterChef Cambodia រដូវកាលទី១ ក៏បានឈានដល់ការប្រកួតជម្រុះលើកដំបូងផងដែរ។ បន្ទាប់ពីគណៈកម្មការធ្វើការភ្លក់ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ បេក្ខជនដែលស្ថិតក្នុង Bottom 4 រួមមានកុមារា រ៉េត សំណាងដេវីដ, កុមារា ពៅ ម៉េងហ៊ៅ, កុមារា ភក្តី ណុងណាពង្ស និងកុមារា សូ រិទ្ធីស័ក្តិ ដែលសុទ្ធសឹងតែបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាក្តីស្រមៃរបស់ខ្លួនឱ្យបន្តទៅមុខ។

ជាលទ្ធផល បេក្ខជន សូ រិទ្ធីស័ក្តិ ត្រូវបញ្ចប់ការប្រកួត បន្ទាប់ពីមុខម្ហូប ត្រីបបែលឆាជូរអែម បាត់បង់សាច់ត្រីដោយសារការចិញ្ច្រាំខ្លាំងពេក។ ចំណែក រ៉េត សំណាងដេវីដ ក៏ត្រូវលាការប្រកួតផងដែរ ដោយសារមុខម្ហូប បង្គារបំពង មិនទាន់មានភាពគ្រប់គ្រាន់ ទាំងបរិមាណ និងតុល្យភាពរសជាតិ។ ទោះបីជាដំណើររបស់ពួកគេនៅក្នុងកម្មវិធីត្រូវបញ្ចប់ក៏ដោយ ប្អូនៗទាំងពីរបានបង្ហាញពីភាពក្លាហាន ការខិតខំប្រឹងប្រែង និងបានបំផុសគំនិតដល់កុមារជាច្រើន ឱ្យហ៊ានដើរតាមក្តីស្រមៃរបស់ខ្លួន។

ខណៈដែលការប្រកួតកាន់តែស្វិតស្វាញ បេក្ខជនដែលនៅសល់នឹងត្រូវឈានចូល វិញ្ញាសាប្រកួតជាក្រុមលើកដំបូង នៅសប្ដាហ៍ក្រោយ ដែលនឹងសាកល្បងមិនត្រឹមតែជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការសហការ ការប្រាស្រ័យទាក់ទង និងសមត្ថភាពដឹកនាំក្រុមផងដែរ។ តើក្រុមមួយណានឹងទទួលបានជ័យជម្នះ? សូមកុំខកខានតាមដាន Junior MasterChef Cambodia Season 1 និងព័ត៌មានថ្មីៗ រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង