
បន្ទាប់ពីក្រុមពណ៌ខៀវ និងក្រុមពណ៌ក្រហម ត្រូវបានបង្កើតឡើង Chef តូចៗ ទាំងអស់បានទទួលបេសកកម្មដ៏ធំលើកដំបូងរបស់ខ្លួន គឺរៀបចំ “តុអាហារគ្រួសារខ្មែរ” ដែលត្រូវបង្ហាញពីភាពកក់ក្តៅ រសជាតិ និងអត្តសញ្ញាណនៃអាហារដែលតែងតែមាននៅក្នុងការជួបជុំគ្រួសារខ្មែរ។
បេក្ខជនទាំងពីរក្រុមមានពេលត្រឹមតែ ៩០នាទី ដើម្បីរៀបចំមុខម្ហូបពេញលេញមួយឈុត ដែលរួមមាន ហហ្មុក បាយឆា និងភេសជ្ជៈ។ ការប្រកួតនេះមិនមែនគ្រាន់តែជាការធ្វើម្ហូបឱ្យឆ្ងាញ់នោះទេ ប៉ុន្តែបេក្ខជនត្រូវចេះបែងចែកតួនាទី សហការគ្នា គ្រប់គ្រងពេលវេលា និងធានាថាមុខម្ហូបទាំងអស់អាចរៀបចំរួចរាល់ និងដាក់ជូនគណៈកម្មការបានទាន់ពេល។
សម្រាប់ចុងភៅតូចៗ ការប្រកួតនេះមានអត្ថន័យពិសេស ព្រោះ ម្ហូបខ្មែរ គឺជាផ្នែកមួយនៃវប្បធម៌ និងការជួបជុំក្នុងគ្រួសារ។ ក្រុមទាំងពីរត្រូវបង្ហាញថា តើពួកគេអាចយកសមត្ថភាពធ្វើម្ហូបរបស់បុគ្គលម្នាក់ៗ មកបញ្ចូលគ្នា និងប្រែក្លាយទៅជាការងារជាក្រុមដ៏ជោគជ័យបានឬអត់ ខណៈពេលវេលាកំពុងរាប់ថយក្រោយ។
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។
តើក្រុមមួយណាអាចរៀបចំ “តុអាហារគ្រួសារខ្មែរ” បានល្អជាងគេ? ហើយតើក្រុមណានឹងទទួលបានជ័យជម្នះ? សូមតាមដាន Junior MasterChef Cambodia Season 1 និងទស្សនាព័ត៌មាន រូបភាព និងវីដេអូផ្តាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
