×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Junior MasterChef Cambodia៖ ក្រុមពណ៌ខៀវ យកជ័យជម្នះក្នុងការប្រកួត “តុអាហារគ្រួសារខ្មែរ” ដ៏ស្វិតស្វាញ

ក្រោយការប្រកួតចម្អិនម្ហូបយ៉ាងស្វិតស្វាញរយៈពេល ៩០នាទី ក្រុមទាំងពីរបាននាំយកស្នាដៃ “តុអាហារគ្រួសារខ្មែរ” របស់ខ្លួនមកបង្ហាញជូនគណៈកម្មការ ដើម្បីធ្វើការភ្លក់ និងវាយតម្លៃ។ ក្រុមពណ៌ខៀវ បានបង្ហាញសមត្ថភាពល្អជាមួយមុខម្ហូប ហហ្មុក ខណៈបាយឆារបស់ក្រុមនេះទទួលបានការកោតសរសើរចំពោះការរៀបចំ និងរសជាតិដ៏ឆ្ងាញ់។ ចំណែកភេសជ្ជៈ Smoothie មានសភាពស្ទើរខាប់បន្តិច ប៉ុន្តែបានបង្ហាញពីគំនិតច្នៃប្រឌិតរបស់ Little Chef។

ចំណែក ក្រុមពណ៌ក្រហម ក៏បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍មិនចាញ់គ្នាឡើយ។ ហហ្មុករបស់ក្រុមនេះមានការតុបតែងស្អាត និងរសជាតិឆ្ងាញ់ ប៉ុន្តែគណៈកម្មការបានរកឃើញឆ្អឹងត្រីនៅក្នុងម្ហូប។ បាយឆារបស់ក្រុមពណ៌ក្រហមមានរសជាតិឆ្ងាញ់ ខណៈ Smoothie ក៏ត្រូវបានរៀបចំបានល្អ និងមានរសជាតិគួរឱ្យចូលចិត្តផងដែរ។

បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់លើស្នាដៃរបស់ក្រុមទាំងពីរ គណៈកម្មការបានប្រកាសថា ក្រុមពណ៌ខៀវ ដឹកនាំដោយ ម៉ីលីង គឺជាក្រុមដែលទទួលបានជ័យជម្នះ។ ជ័យជម្នះនេះបានបង្ហាញថា ការសហការ ការចែករំលែកតួនាទី និងការធ្វើការជាក្រុម អាចក្លាយជាកត្តាសំខាន់ដែលនាំទៅរកភាពជោគជ័យ។

ប៉ុន្តែសម្រាប់សមាជិកទាំង ៨ រូបនៃក្រុមពណ៌ក្រហម ការប្រកួតមិនទាន់បញ្ចប់នៅឡើយទេ។ ពួកគេត្រូវបន្តប្រឈមមុខនឹងវិញ្ញាសាថ្មីដ៏តានតឹង គឺវិញ្ញាសារងសម្ពាធជាលើកដំបូងរបស់ Junior MasterChef Cambodia រដូវកាលទី១នេះ។ តើ Little Chef រូបណានឹងអាចឆ្លងផុតសម្ពាធនេះ? ហើយតើអ្នកណានឹងត្រូវបញ្ចប់ដំណើររបស់ខ្លួន? សូមតាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង