×

វិញ្ញាសាអៀមខ្មៅជាលើកដំបូងក្នុង Junior MasterChef Cambodia ដាក់បេក្ខជនក្រុមពណ៌ក្រហមទាំង ៨ ប្រកួតគ្នាដើម្បីគេចពីការជម្រុះ

សម្រាប់សមាជិកទាំង ៨ រូបនៃ ក្រុមពណ៌ក្រហម បន្ទាប់ពីចាញ់ក្នុងការប្រកួតជាក្រុម ភាពរីករាយត្រូវបានជំនួសដោយសម្ពាធភ្លាមៗ។ ពួកគេត្រូវប្រឈមមុខនឹង វិញ្ញាសា អៀមខ្មៅ ដ៏មានសម្ពាធ លើកដំបូងក្នុងកម្មវិធី Junior MasterChef Cambodia រដូវកាលទី១ ដែលមានតែបេក្ខជនដែលបង្ហាញសមត្ថភាពបានល្អបំផុតប៉ុណ្ណោះ អាចបន្តទទួលបានសុវត្ថិភាពក្នុងការប្រកួត។

លើកនេះ Little Chef ទាំង ៨ រូប មិនបានប្រកួតជាក្រុមទៀតឡើយ ប៉ុន្តែត្រូវចាប់ឆ្នោត ដើម្បីកំណត់គូប្រកួតរបស់ខ្លួនក្នុងការប្រកួត ១ ទល់ ១។ ជាលទ្ធផល គូប្រកួតទាំង ៤ គូ ត្រូវចម្អិនមុខម្ហូបផ្សេងៗគ្នា៖ វណ្ណៈម៉ីង និង ម៉េងហេង ទទួលបានវិញ្ញាសា សម្លការី, ណាពង្ស និង វីរៈ ត្រូវចម្អិន ម្ហូបត្រីបឹងកញ្ឆែត, រិទ្ធី និង រីណា ប្រកួតគ្នាជាមួយ ប្រហុកខ្ទឹះ, ខណៈ សិទ្ធិការ្យ និង ហឫទ័យ ត្រូវធ្វើ ទឹកគ្រឿង។

សម្ពាធក្នុងការប្រកួតនេះខុសពីការប្រកួតជាក្រុមទាំងស្រុង។ លើកនេះ គ្មានមិត្តរួមក្រុមណាអាចជួយសង្គ្រោះ ឬជួយបំពេញចំណុចខ្វះខាតបានទេ។ Little Chef ម្នាក់ៗត្រូវបង្ហាញសមត្ថភាពផ្ទាល់ខ្លួន ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងបង្ហាញដល់គណៈកម្មការថា ពួកគេសមនឹងបន្តដំណើរនៅក្នុងផ្ទះបាយ Junior MasterChef Cambodia។

តើ Little Chef រូបណានឹងអាចឈរជើងបានរឹងមាំក្រោមសម្ពាធ? ហើយតើអ្នកណានឹងត្រូវប្រឈមមុខនឹងការបញ្ចប់ក្តីស្រមៃរបស់ខ្លួន? សូមកុំខកខានតាមដាន Junior MasterChef Cambodia Season 1 និងព័ត៌មានថ្មីៗនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង