×

បេក្ខជនតូចៗ ២រូប ត្រូវបញ្ចប់ដំណើរ Junior MasterChef Cambodia ក្រោយវិញ្ញាសារងសម្ពាធលើកដំបូង

វិញ្ញាសារងសម្ពាធលើកដំបូងបានឈានដល់វគ្គដ៏តានតឹង ខណៈគណៈកម្មការបានពិនិត្យ និងភ្លក់យ៉ាងយកចិត្តទុកដាក់នូវមុខម្ហូបរបស់បេក្ខជនក្រុមពណ៌ក្រហមទាំង ៨ រូប។ បន្ទាប់ពីការវាយតម្លៃ វណ្ណៈម៉ីង, វីរៈ, រីដា និង ហឫទ័យ បានបង្ហាញសមត្ថភាពល្អ និងទទួលបានសុវត្ថិភាព ដើម្បីបន្តដំណើរក្នុងការប្រកួត។

ចំណែក សិទ្ធិការ្យ, រិទ្ធី, ណាពង្ស និង ម៉េងហេង ត្រូវប្រឈមមុខនឹងការវិនិច្ឆ័យចុងក្រោយ។ ក្នុងចំណោមបេក្ខជនទាំង ៤ រូប សិទ្ធិការ្យ បានបង្ហាញស្នាដៃល្អជាងគេ បន្ទាប់មកគឺ ណាពង្ស ដែលធ្វើឱ្យអ្នកទាំងពីរទទួលបានឱកាសបន្តក្តីស្រមៃរបស់ខ្លួននៅក្នុង Junior MasterChef Cambodia។

ប៉ុន្តែ រិទ្ធី និង ម៉េងហេង មិនអាចធ្វើបានល្អគ្រប់គ្រាន់ ដើម្បីបន្តទៅវគ្គបន្ទាប់ ហើយត្រូវបានជម្រុះចេញពីការប្រកួត។ ទោះបីដំណើររបស់ពួកគេត្រូវបញ្ចប់នៅទីនេះក្តី ប៉ុន្តែការហ៊ានឡើងមកប្រកួតលើឆាកធំមួយក្នុងវិស័យធ្វើម្ហូបរបស់កម្ពុជា គឺជាសមិទ្ធផលមួយដែលគួរឱ្យមោទកភាព និងជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ពួកគេ។

ការជម្រុះមួយវគ្គបានកន្លងផុតទៅ ប៉ុន្តែការប្រកួតកាន់តែតានតឹងឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ សប្តាហ៍ក្រោយ វិញ្ញាសាប្រអប់អាថ៌កំបាំង នឹងត្រឡប់មកវិញ! តើមានអ្វីកំពុងលាក់ខ្លួននៅក្នុងប្រអប់អាថ៌កំបាំង? ហើយតើវិញ្ញាសាថ្មីនេះនឹងនាំមកនូវការភ្ញាក់ផ្អើលអ្វីខ្លះ?
ស្វែងយល់ទាំងអស់គ្នានៅក្នុងវគ្គបន្ទាប់នៃ Junior MasterChef Cambodia Season 1 និងតាមដានព័ត៌មានថ្មីៗនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង