×

ប្រអប់អាថ៌កំបាំងត្រឡប់មកវិញ ចុងភៅតូចៗប្រឈមមុខនឹងវិញ្ញាសា Mystery Box

ក្រោយពីបានឆ្លងកាត់វគ្គជម្រុះ និងការប្រកួតជាក្រុមដ៏តានតឹង កាលពីសប្ដាហ៍ទី៥ បេក្ខជន Junior MasterChef Cambodia ដែលនៅសល់ទាំង ១៤រូប បានត្រឡប់មកកាន់ផ្ទះបាយវិញ ដើម្បីជួបជាមួយវិញ្ញាសា ប្រអប់អាថ៌កំបាំង (Mystery Box)។

ចុងភៅតូចៗមានពេលត្រឹមតែ ៦០នាទី ប៉ុណ្ណោះ ដើម្បីយកគ្រឿងផ្សំដែលលាក់នៅក្នុងប្រអប់អាថ៌កំបាំង មកច្នៃប្រឌិតជាមុខម្ហូបដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់គណៈកម្មការ។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាក្រុម វគ្គរងសម្ពាធ និងការជម្រុះជាបន្តបន្ទាប់ វាជាឱកាសមួយទៀតសម្រាប់បេក្ខជនម្នាក់ៗបង្ហាញសមត្ថភាព និងភាពច្នៃប្រឌិតផ្ទាល់ខ្លួន។

នៅពេលនាឡិកាចាប់ផ្តើមរាប់ថយក្រោយ បេក្ខជនម្នាក់ៗត្រូវធ្វើការសម្រេចចិត្តយ៉ាងរហ័ស ចាប់ពីការជ្រើសរើសគ្រឿងផ្សំ បច្ចេកទេសចម្អិន រហូតដល់ការតុបតែង និងគ្រប់គ្រងពេលវេលា។ ប៉ុន្តែមានតែ ៣មុខម្ហូបប៉ុណ្ណោះ ដែលអាចធ្វើឱ្យគណៈកម្មការជ្រើសរើសយកមកភ្លក់។

តើចុងភៅតូចៗ ៣រូបណាខ្លះ ដែលអាចធ្វើឱ្យមុខម្ហូបរបស់ខ្លួនលេចធ្លោជាងគេ? ហើយតើអ្នកណានឹងក្លាយជាអ្នកទទួលបានអត្ថប្រយោជន៍ពីវិញ្ញាសា Mystery Box លើកទី២នេះ?

តាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោម ដើម្បីទស្សនារឿងរ៉ាវ និងព្រឹត្តិការណ៍ពិសេសៗបន្ថែមទៀត។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង