×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

មុខម្ហូប ៣ចានលេចធ្លោ ក្នុងវិញ្ញាសា Mystery Box ក្នុងសប្ដាហ៍ទី៦ កម្មវិធី Junior MasterChef Cambodia

ក្រោយពីការចម្អិនម្ហូបយ៉ាងស្វិតស្វាញអស់រយៈពេល ៦០នាទី វិញ្ញាសា Mystery Box លើកទី២ បានឈានដល់ពេលវេលាដ៏រំភើប ខណៈគណៈកម្មការបានជ្រើសរើស មុខម្ហូប Top 3 ដែលលេចធ្លោជាងគេក្នុងការប្រកួត។

មុខម្ហូបដែលទទួលបានការចាប់អារម្មណ៍ពីគណៈកម្មការ រួមមាន «បង្គានៅក្នុងសម្បុក» របស់ វិសាល, «មាន់មានជាតិ» របស់ ម៉េងហ៊ៅ និង Prawn Bisque របស់ យ៉ានីន។ ចុងភៅតូចៗម្នាក់ៗបានបង្ហាញគំនិត និងស្ទីលចម្អិនខុសៗគ្នា ដែលបង្ហាញឱ្យឃើញពីភាពច្នៃប្រឌិត និងសមត្ថភាពរបស់កុមារ ក្នុងការប្រែក្លាយគ្រឿងផ្សំឱ្យក្លាយជាមុខម្ហូបដ៏គួរឱ្យចាប់អារម្មណ៍។

ក្រោយពីភ្លក់ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ គណៈកម្មការបានប្រកាស វិសាល ជាអ្នកឈ្នះវិញ្ញាសា Mystery Box លើកទី២ ជាមួយមុខម្ហូប «បង្គារនៅក្នុងសម្បុក»។ ជ័យជម្នះនេះមិនត្រឹមតែធ្វើឱ្យវិសាលទទួលបានការសរសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យគេនូវអត្ថប្រយោជន៍ដ៏សំខាន់មួយ សម្រាប់វិញ្ញាសាបន្ទាប់។

ប៉ុន្តែតើ អត្ថប្រយោជន៍ពិសេស ដែលអ្នកឈ្នះ Mystery Box ទទួលបាន គឺជាអ្វី? ហើយតើវិសាលនឹងប្រើប្រាស់អំណាចនេះយ៉ាងដូចម្តេច ក្នុងការប្រកួតបន្ទាប់?
តាមដានដំណើរដ៏រំភើបរបស់ Junior MasterChef Cambodia Season 1 និងព័ត៌មានពិសេសៗបន្ថែម នៅលើ Facebook Page ដូចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង