×

អ្នកឈ្នះប្រអប់អាថ៌កំបាំង វិសាល ទទួលបានសិទ្ធិអាទិភាពពិសេសជ្រើសរើសគ្រឿងផ្សំសម្រាប់វិញ្ញាសាបន្ទាប់

ការឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំង លើកទី២ បានផ្តល់ឱ្យបេក្ខជន ដូ វិសាល នូវសិទ្ធិអាទិភាពសំខាន់មួយ គឺអាចកំណត់ គ្រឿងផ្សំគោល ដែលបេក្ខជនដទៃទៀតត្រូវយកទៅចម្អិនក្នុងវិញ្ញាសាបន្ទាប់។

វិញ្ញាសាថ្មីនេះផ្តោតលើសាច់កិនចំនួន ៣ប្រភេទ គឺ សាច់គោកិន សាច់ជ្រូកកិន និងសាច់មាន់កិន។ វិសាលត្រូវបានផ្តល់ឱកាសឱ្យកំណត់ និងបែងចែកគ្រឿងផ្សំទាំងនេះទៅកាន់បេក្ខជនដែលនៅសល់ ដែលធ្វើឱ្យការប្រកួតកាន់តែមានភាពតានតឹង និងយុទ្ធសាស្ត្រជាងមុន។

បេក្ខជនត្រូវបានបែងចែកជា ៣ក្រុម។ ណាពង្ស, រាជ, សិទ្ធិការ្យ និង ម៉ីលីង ទទួលបានសាច់គោកិន ខណៈ រីកា, យ៉ានីន, រីដា, វីរៈ និង អ៊ីជិ ត្រូវចម្អិនជាមួយសាច់ជ្រូកកិន។ ចំណែក ម៉េងហ៊ៅ, យ៉ាងយ៉ាង, ម៉ីង និង ហឫទ័យ ត្រូវប្រឈមមុខនឹងវិញ្ញាសាសាច់មាន់កិន។

គ្រឿងផ្សំត្រូវបានកំណត់រួចហើយ ប៉ុន្តែបញ្ហាសំខាន់គឺ តើបេក្ខជនម្នាក់ៗអាចប្រើភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីប្រែក្លាយសាច់កិនដ៏សាមញ្ញ ឱ្យក្លាយជាមុខម្ហូបដែលអាចយកឈ្នះចិត្តគណៈកម្មការបានដែរឬទេ?
តើអ្នកណានឹងធ្វើបានល្អ? ហើយតើអ្នកណានឹងជួបបញ្ហា នៅពេលការប្រកួតកាន់តែខិតជិតដល់វគ្គជម្រុះ?

ស្វែងយល់ពីវគ្គបន្ទាប់នៃ Junior MasterChef Cambodia Season 1 និងតាមដានរឿងរ៉ាវពិសេសៗនៅលើ Facebook Page ដូចខាងក្រោម។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង