
ក្រោយពីទទួលបានគ្រឿងផ្សំរៀងៗខ្លួន ចុងភៅតូចៗត្រូវប្រឈមមុខនឹងវិញ្ញាសាថ្មីមួយ ដែលតម្រូវឱ្យពួកគេប្រែក្លាយ សាច់គោកិន សាច់ជ្រូកកិន និងសាច់មាន់កិន ដែលជាគ្រឿងផ្សំសាមញ្ញ ឱ្យក្លាយជាមុខម្ហូបដ៏ច្នៃប្រឌិត និងអាចទាក់ទាញចំណាប់អារម្មណ៍គណៈកម្មការ។

ក្នុងវិញ្ញាសានេះ បេក្ខជនបានបង្ហាញគំនិតខុសៗគ្នា ដោយមានមុខម្ហូបដូចជា Chicken Ball របស់ ម៉េងហ៊ៅ, Cheese Meatballs របស់ យ៉ានីន, Cheese and Pork Spring Rolls របស់ អ៊ីជិ, Mini Beef Kofta របស់ ម៉ីលីង, Bird Nest របស់ វីរៈ និង Ground Beef in Scallop Shell របស់ រាជ។
បេក្ខជនដទៃទៀតក៏បានបង្ហាញភាពច្នៃប្រឌិត តាមរយៈការរៀបចំសាច់កិនក្នុងទម្រង់ និងការតុបតែងប្លែកៗ ដែលធ្វើឱ្យវិញ្ញាសានេះកាន់តែគួរឱ្យចាប់អារម្មណ៍។

ក្រោយពីបានភ្លក់ និងវាយតម្លៃមុខម្ហូបរបស់បេក្ខជន គណៈកម្មការបានចាត់ទុក រីដា, ម៉េងហ៊ៅ និង យ៉ានីន ជាបេក្ខជនដែលធ្វើបានល្អជាងគេក្នុងវិញ្ញាសានេះ។ មុខម្ហូបរបស់ពួកគេបានបង្ហាញពីការអនុវត្តបច្ចេកទេសបានល្អ និងភាពច្នៃប្រឌិត ដែលអាចធ្វើឱ្យពួកគេលេចធ្លោក្នុងស្ថានភាពប្រកួតដ៏តានតឹង។

ប៉ុន្តែ ខណៈដែលបេក្ខជនមួយចំនួនកំពុងអបអរជាមួយនឹងលទ្ធផលដ៏ល្អ បេក្ខជនដែលនៅខាងក្រោមតារាងពិន្ទុក៏ត្រូវប្រឈមមុខនឹងពេលវេលាដ៏សំខាន់មួយផងដែរ។
តើអ្នកណានឹងអាចបន្តដំណើរទៅមុខ? ហើយតើអ្នកណានឹងត្រូវបញ្ចប់ក្តីស្រមៃនៅក្នុងផ្ទះបាយ Junior MasterChef?

តាមដានរឿងរ៉ាវពេញលេញរបស់ Junior MasterChef Cambodia Season 1 នៅលើ Facebook Page ដួចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។
