
ក្រោយពីបានឆ្លងកាត់ការប្រកួត និងការជម្រុះជាបន្តបន្ទាប់ បេក្ខជន Top 13 នៃកម្មវិធីប្រកួតធ្វើម្ហូបកុមារលំដាប់ថ្នាក់ពិភពលោក Junior MasterChef Cambodia រដូវកាលទី១ ត្រូវប្រឈមមុខនឹងវិញ្ញាសាដ៏ប្លែក និងគួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងសប្ដាហ៍នេះ។

វិញ្ញាសា Pancake and Syrup បានក្លាយជាការប្រកួតប្រជែងដ៏លឿន និងតានតឹង ដោយ ម៉េងហ៊ៅ, យ៉ានីន និង រីដា ត្រូវប្រជែងគ្នាធ្វើ Pancake ឱ្យបានច្រើនជាងគេ ក្នុងរយៈពេលត្រឹមតែ ៦នាទី ប៉ុណ្ណោះ។
ប៉ុន្តែនេះមិនមែនជាការប្រកួតធ្វើ Pancake ធម្មតាទេ។ វាគឺជា «វគ្គសង្គ្រោះមហន្តរាយ» ដែលអ្នកឈ្នះនឹងទទួលបានសិទ្ធិពិសេសមួយ ក្នុងការសង្គ្រោះគណៈកម្មការម្នាក់ពីការត្រូវចាក់ទឹក Syrup លើខ្លួន។

ជាមួយពេលវេលាដែលកំពុងរត់ តើអ្នកណានឹងអាចធ្វើ Pancake បានច្រើនជាងគេ? តាមដានរឿងរ៉ាវពេញលេញនៅលើ Facebook ដូចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕