×

Junior MasterChef Cambodia​៖ យ៉ានីន ឈ្នះលើវិញ្ញាសាផេនខេក ប៉ុន្តែបញ្ចប់ដោយការភ្ញាក់ផ្អើលដល់គណៈកម្មការ

ក្រោយការប្រកួតដ៏តានតឹងអស់រយៈពេលត្រឹមតែ ៦នាទី កុមារី យ៉ានីន បានបង្ហាញពីភាពរហ័សរហួន និងការគ្រប់គ្រងពេលវេលាបានយ៉ាងល្អ រហូតក្លាយជាអ្នកឈ្នះក្នុងវិញ្ញាសា Pancake and Syrup។
ជ័យជម្នះនេះបានផ្តល់ឱ្យយ៉ានីននូវសិទ្ធិពិសេស គឺអាចជ្រើសរើសគណៈកម្មការម្នាក់ ដើម្បីសង្គ្រោះពីការត្រូវចាក់ទឹក Syrup ។ ប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់បានធ្វើឱ្យបរិយាកាសក្នុងផ្ទះបាយកាន់តែភ្ញាក់ផ្អើល។

នៅទីបំផុត គណៈកម្មការទាំង៣រូប ត្រូវបានចាក់ទឹក Syrup ទាំងអស់គ្នា បង្កើតជាពេលវេលាដ៏សប្បាយរីករាយ និងមិនអាចទាយទុកមុនបានសម្រាប់បេក្ខជន និងទស្សនិកជន។
ដោយសារជ័យជម្នះក្នុងវិញ្ញាសានេះ យ៉ានីនក៏ទទួលបានសិទ្ធិ មិនចូលរួមក្នុងការប្រកួតបន្ទាប់ ដោយអាចសម្រាក និងមើលការប្រកួតរបស់មិត្តរួមកម្មវិធីពីតំបន់សុវត្ថិភាព។

ប៉ុន្តែខណៈយ៉ានីនទទួលបានភាពសុវត្ថិភាព បេក្ខជន ១២រូបផ្សេងទៀត ត្រូវប្រឈមមុខនឹងវិញ្ញាសាថ្មីដែលពោរពេញដោយសម្ពាធ។
តើវិញ្ញាសាបន្ទាប់នឹងជាអ្វី? តាមដាននៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង