
ក្រោយពីយ៉ានីនទទួលបានសិទ្ធិសម្រាកពីការប្រកួត បេក្ខជន ១២រូប ដែលនៅសល់ត្រូវត្រឡប់ចូលផ្ទះបាយវិញ ដើម្បីប្រឈមមុខនឹងវិញ្ញាសាដ៏សំខាន់មួយទៀត។
លើកនេះ ពួកគេត្រូវបង្ហាញសមត្ថភាពក្នុងការធ្វើ ម្ហូបអ៊ីតាលី ដោយចាប់ផ្តើមពីការធ្វើ Pasta Dough ដោយខ្លួនឯង។ ពេលវេលាដែលផ្តល់ឱ្យមានចំនួន ៩០នាទី ដើម្បីរៀបចំមុខម្ហូបឱ្យបានល្អឥតខ្ចោះ។

វិញ្ញាសានេះមិនត្រឹមតែទាមទារឱ្យបេក្ខជនចេះធ្វើម្ហូបនោះទេ ប៉ុន្តែត្រូវមានការយកចិត្តទុកដាក់លើភាពទន់ល្មើយ និងទម្រង់របស់ Pasta រសជាតិ ការចម្អិន និងការតុបតែងចានផងដែរ។
ក្នុងចំណោមបេក្ខជនទាំង ១២រូប មានអ្នកខ្លះអាចបង្ហាញសមត្ថភាពបានយ៉ាងលេចធ្លោ ខណៈអ្នកខ្លះទៀតចាប់ផ្តើមប្រឈមនឹងបញ្ហា។

តើអ្នកណាអាចធ្វើ Pasta បានល្អបំផុត? ហើយតើអ្នកណានឹងប្រឈមនឹងគ្រោះថ្នាក់នៃការជម្រុះ?
ទស្សនាវីឌីអូ និងរូបភាពបន្ថែមនៅលើ Facebook Page ដូចខាងក្រោម៖
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕
