×

ហឫទ័យ និង ម៉ីង លេចធ្លោជាមួយមុខម្ហូបអ៊ីតាលី ខណៈបេក្ខជន ៤រូបធ្លាក់ក្នុង Bottom

ក្រោយការចម្អិនអស់រយៈពេល ៩០នាទី គណៈកម្មការបានចាប់ផ្តើមវាយតម្លៃមុខម្ហូប Pasta របស់បេក្ខជនទាំង ១២រូប ដោយពិនិត្យទៅលើរសជាតិ បច្ចេកទេស ការរៀបចំ និងគុណភាពរបស់ Pasta។

ក្នុងចំណោមបេក្ខជនទាំងអស់ ហឫទ័យ និង ម៉ីង បានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ជាងគេ។ ហឫទ័យបានបង្ហាញសមត្ថភាពជាមួយ Pasta Carbonara ដោយសសៃ Pasta មានទម្រង់វែងបានល្អ និងមានក្លិនឈ្ងុយ ព្រមទាំងការរៀបចំបង្គារបានយ៉ាងល្អ។

ចំណែក ម៉ីង បានធ្វើ Pasta Farfalle ដែលធ្វើឱ្យគណៈកម្មការភ្ញាក់ផ្អើលជាមួយនឹងរសជាតិ និងការតុបតែងមុខម្ហូប។

ប៉ុន្តែខណៈអ្នកទាំងពីរទទួលបានការកោតសរសើរ រីកា, ម៉ីលីង, ណាពង្ស និង រីដា បានធ្លាក់ចូលទៅក្នុងក្រុមបេក្ខជនដែលមានហានិភ័យខ្ពស់។

តើក្នុងចំណោមបេក្ខជនទាំងនេះ អ្នកណានឹងអាចបន្តដំណើរទៅមុខ និងអ្នកណានឹងត្រូវចាកចេញ?

តាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង