×

ហឫទ័យ ឈ្នះ Mini Game ទទួលបានសិទ្ធិអំណាចជ្រើសរើសក្រុមមុន

ការប្រកួត Mini Game នៅ Chip Mong Supermarket បានឈានដល់លទ្ធផលដ៏សំខាន់ ខណៈ ហឫទ័យ អាចឆ្លើយតបបានត្រឹមត្រូវទាំង ៥សំណួរ ខណៈ ម៉ីង ឆ្លើយត្រូវ ៤សំណួរ និងខុស ១សំណួរ។

ជ័យជម្នះនេះបានផ្តល់ឱ្យហឫទ័យនូវអត្ថប្រយោជន៍ដ៏មានតម្លៃមួយ គឺក្លាយជា ប្រធានក្រុមពណ៌ខៀវ និងមានសិទ្ធិជ្រើសរើសសមាជិកក្រុមមុនគេរហូតដល់ ៣នាក់។

ហឫទ័យបានជ្រើសរើស វិសាល, ម៉េងហ៊ៅ និង យ៉ាងយ៉ាង មកចូលរួមក្នុងក្រុមរបស់ខ្លួន បន្ទាប់មកមាន សិទ្ធិការ្យ និង ម៉ីលីង ចូលរួមជាមួយក្រុមពណ៌ខៀវ។

មិនត្រឹមតែប៉ុណ្ណោះ ហឫទ័យក៏ទទួលបានប្រាក់ ១០ម៉ឺនរៀលបន្ថែម ពីប្រាក់ ២០ម៉ឺនរៀលដែលបេក្ខជនទទួលបានសម្រាប់ការទិញគ្រឿងផ្សំ។

ចំណែក ម៉ីង បានក្លាយជាប្រធានក្រុមពណ៌ក្រហម ដែលមានសមាជិក យ៉ានីន, រីដា, វីរៈ, ណាពង្ស និង អ៊ីជិ។ ពេលនេះ ក្រុមទាំងពីរត្រូវប្រើទាំងប្រាក់ និងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីត្រៀមសម្រាប់ការប្រកួតធំ។

តើក្រុមណានឹងទទួលបានជ័យជម្នះ? តាមដានព័ត៌មាន និងរូបភាពផ្តាច់មុខផ្សេងៗរបស់ Junior MasterChef Cambodia នៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង