×

Little Chefs បង្ហាញសមត្ថភាពទិញគ្រឿងផ្សំ និងរៀបចំអាហារស្តង់ដារ

ក្រោយពីក្រុមពណ៌ខៀវ និងក្រុមពណ៌ក្រហមត្រូវបានបង្កើតរួច បេក្ខជនតូចៗត្រូវចាប់ផ្តើមបេសកកម្មដ៏សំខាន់មួយនៅ Chip Mong Supermarket។

វិញ្ញាសានេះតម្រូវឱ្យក្រុមទាំងពីររៀបចំ ម្ហូបចំនួន ៣មុខ ដែលរួមមាន អាហារសម្រន់ អាហារចម្បង និងបង្អែម។ ពួកគេត្រូវគិតទាំងរសជាតិ ភាពសមស្របនៃមុខម្ហូប និងការគ្រប់គ្រងថវិកា។

ក្រុមពណ៌ក្រហមរបស់ ម៉ីង បានជ្រើសរើស ភ្លាសាលម៉ុន, Chicken Cordon Bleu និង នំអ៊ីដំឡូងជ្វាកូនកាត់ ខណៈក្រុមពណ៌ខៀវរបស់ ហឫទ័យ បានរៀបចំ ឡាបសាលម៉ុន, កកូរសហសម័យ និង បាយដំណើបទុរេន។

ការទិញគ្រឿងផ្សំក៏ក្លាយជាផ្នែកមួយនៃការប្រកួតផងដែរ ព្រោះក្រុមនីមួយៗត្រូវចេះគ្រប់គ្រងថវិកាដែលខ្លួនមាន និងជ្រើសរើសគ្រឿងផ្សំឱ្យសមស្របនឹងមុខម្ហូបដែលបានគ្រោងទុក។

បន្ទាប់ពីបានទិញគ្រឿងផ្សំរួច ការប្រកួតពិតប្រាកដក៏ចាប់ផ្តើម។ តើក្រុមណានឹងអាចបង្ហាញថា ខ្លួនមិនត្រឹមតែចេះធ្វើម្ហូប ប៉ុន្តែថែមទាំងចេះគ្រប់គ្រងធនធានបានល្អ?
ស្វែងរកចម្លើយនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង